ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនល្មើស និងអ្នកទទួលផលចោរកម្ម ត្រូវចាប់ខ្លួន ក្រោយជនសង្ស័យ ខ្ចីម៉ូតូរបស់ជនរងគ្រោះ ស៊ីដាច់ ដោយយកទៅបញ្ចាំ និងលក់ដាច់ក្នុងតម្លៃ៤០០ដុល្លារ

46

 

តាកែវ ៖ សមត្ថកិច្ចស្រុកគិរីវង់ក្របូចទាំងជនល្មើស និងអ្នកទទួលផលចោរកម្ម បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាខ្ចីម៉ូតូរបស់ជនរងគ្រោះ ស៊ីដាច់ ដោយយកទៅបញ្ចាំ និងលក់ដាច់ក្នុងតម្លៃ៤០០ដុល្លារ។

ដោយមានការចង្អុលបង្ហាញពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានចាត់កម្លាំងជំនាញសង្កេតលើករណីតាមពាក្យបណ្តឹងរបស់ជនរងគ្រោៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោៈ ឈ្មោះ សៅ សុខខឿន ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដោយបានប្តឹងពីឈ្មោះ ហេង ផល្លា (ហៅ ក្រវិល) នេះបានខ្ចីម៉ូតូពីកូនប្រុសរបស់ខ្លួនឈ្មោះ ប៉ា ហួនវុត្ថា (ហៅ ណូ) ភេទប្រុស អាយុ២៦ឆ្នាំ ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ថាយកទៅទិញចំណីហូបបន្តិច ប៉ុន្តែក្រោយមកជនសង្ស័យនេះ មិនបានយកមកប្រគល់សងជូនម្ចាស់វិញឡើយ ដោយស៊ីដាច់តែម្តង។ ចំពោះម៉ូតូនេះគឺម៉ាក អុិចស៊ីទ័រ ពណ៌ខ្មៅលាយទឹកក្រូច និងមានលេខតួ៩៥០៦៧៩ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្យ័យញាខាងលើនេះបាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ហើយក៏បានធ្វើការសាកសួរ ជនសង្ស័យក៏បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះស៊ីដាច់ពិតប្រាកដមែន ដោយយកទៅបញ្ចាំ និងលក់ដាច់ អោយឈ្មោះ ហ៊ិន ដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ក្នុងតម្លៃ៤០០ដុល្លារ ។ ប៉ុន្តែម៉ូតូនេះឈ្មោះ ហ៊ិន ដារ៉ា បានលក់បន្តទៅអោយអ្នករកស៊ីម៉ូតូនៅភ្នំពេញបាត់ទៅហើយ (មិនស្គាល់អត្តសញ្ញាណ)។

សូមបញ្ជាក់ថា ចំពោះការទទួលបញ្ចាំនិងទិញម៉ូតូនេះ ដោយផ្អែកថានៅតំបន់ព្រំដែនកម្ពុជាវៀតណាម យើងគឺមានប្រភេទម៉ូតូអត់ពន្ធ ជាច្រើនជាហេតុធ្វើការទទួលទិញលក់ មិនមានលិខិតស្នាមច្បាស់លាស់ឡើយ ។
ករណីនេះសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យ និងអ្នកទទួលផលចោរកម្មយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង