ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចូលរួមប្រជុំ ស្ដីពីការដាក់បញ្ចូល ទីតាំងប្រវត្តិសាស្រ្ត .ម.១៣ និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ចូលបញ្ជីបេតិកភណ្ឌពិភពលោក

47

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំគណៈអភិបាល និងមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) «ស្ដីពីការផ្សព្វផ្សាយអំពីដំណើរការរៀបចំដាក់បញ្ចូលទីតាំងប្រវត្ដិសាស្រ្ដ ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាស្រ្ដទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»
ក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្លៀងក្នុងឱកាសនោះលោកធឹម សំអាន អភិបាខណ្ឌបឹងកេងកងបានមានមតិដោយសូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង