ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ាចុះ ពិនិត្យទីតាំងរៀបចំមណ្ឌលចត្តាឡីស័ក និងត្រៀមរៀបចំការបើកសាលារៀន នៅក្នុងស្រុកល្វាឯម

62

 

ភ្នំពេញ៖នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យបាលថ្មី នៅក្នុងស្រុកល្វាឯម និងត្រួតពិនិត្យការរៀបចំបើកអោយមានការបង្រៀននៅតាមសាលារៀន ក្នុងតំបន់ដែលមានហានិភ័យទាប ព្រមទាំងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ នៅក្នុងស្រុកល្វាឯម។
លោកនុត ពុធដារ៉ា ក្នុងឱកាសនោះបានរំលឹកថានៅពេលបើកសាលាឡើងវិញក្ដីតែការអនុវត្តវិធានសុខាភិបាលនៅដដែលពិសេស៣កុំ៣ការពាររបស់សម្ដេចតេជោឱ្យបាន៕

អត្ថបទដែលជាប់ទាក់ទង