ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

101

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃ សុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ៊្សូម ដែលមានការចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ស្ថាប័នតុលាការ ស្ថាប័នវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សរុប ១១០ អង្គភាព។
ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា សិក្ខាសាលានេះ មានគោលបំណងផ្តល់ឱកាស ជូនដល់គ្រប់ភាគីពាក់ព័ន្ធបានពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានតាក់តែង និងរៀបចំឡើងពីការសិក្សាស្រាវជ្រាវលើ អត្ថបទច្បាប់ជាតិ-អន្តរជាតិ ឯកសារពាក់ព័ន្ធនឹងការអនុវត្តរបស់កម្ពុជា ការចុះទៅសិក្សាផ្ទាល់នៅអង្គភាពថ្នាក់ក្រោមជាតិ និងស្ថាប័នតុលាការ ព្រមទាំងការសិក្សា ពីបទពិសោធន៍បណ្តាលប្រទេសដទៃ ក៏ដូចជា ធាតុចូលដែលទទួលបាន ពីសិក្ខាសាលាពិគ្រោះយោបល់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំង ៤ លើកកន្លងមក។
សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនេះ ក៏មានការចូលរួមសហការ និងគាំទ្រផងដែរ ពីសហភាពអឺរ៉ុបនៅកម្ពុជា EU និងអង្គការ OXFAM នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង