ចាប់ខ្លួនជនសង្ស័យម្នាក់ លួច ឆ្កឹះយកផ្លាកលេខរថយន្ត
ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (ឆ្កឹះយកផ្លាកលេខរថយន្តចំនួន០២បន្ទះ)។
ករណីនេះកើតហេតុនៅចំណុចចំហៀងខាងមុខផ្សារ WB Arena ផ្លូវជាតិលេខ២ ក្រុម ១៧ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៣ម៉៣០នាទីទៀបភ្លឺ ។
ជនសង្ស័យឈ្មោះ ឆាយ ប៉ុក ហៅ ប៉ុក ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៥៦៦ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ វង្ស តុលា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៧៥A ផ្លូវ២៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនវើលប្រ៊ីតផ្នែករដ្ឋបាល (តំណាងឲ្យក្រុមហ៊ុនវើលប្រ៊ីត) ។
វត្ថុតាងចាប់យក : ទុលឡឺវីសចំនួន ០១ដើម, សោរទីបអក្សរLលេខ៨ចំនួន ០១ ដើម, ក្បាលសម្រាប់ដាក់លើកំប៉ុងបាញ់ហ្គាសចំនួន ០១ (របស់ជនសង្ស័យ) និងភស្តុតាងចាប់យក : ផ្លាកលេខរថយន្ត ភ្នំពេញ ៣D-២៣៥៦ ចំនួន ០២ បន្ទះ (របស់ជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ឆាយ ប៉ុក ហៅ ប៉ុក ភេទ ប្រុស អាយុ ៤២ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕