អភិបាលខណ្ឌដង្កោ ចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលទីទ័លក្រចំនួន ៥០គ្រួសារ មកពីភូមិចំនួន០៣ នៅសង្កាត់រលួស
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលទីទ័លក្រចំនួន ៥០គ្រួសារ មកពីភូមិចំនួន០៣ ស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖អំណោយដែលលោកស្រីអភិបាលខណ្ឌដង្កោចែកជូនរួមមាន អង្ករចំនួន ២៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ ១យួរ និងត្រីខកំប៉ុង១យួរ ភួយ ០១ និងថ្នាំពេទ្យចំនួន០១កញ្ចប់ ក្នុងមួយគ្រួសារ៕

