ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីពិនិត្យសុខភាព នៅសាធារណរដ្ឋបារាំង

240

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ ។ នេះបើតាមការជូនដំណឹងពីខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ២០២១។
ខុទ្ទកាល័យសម្តេចក្រឡាហោមស ខេង បាន បញ្ជាក់ថា បន្ទាប់ពីបានអញ្ជើញ ធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល ០២សប្តាហ៍ ក្នុងធុរៈផ្ទាល់ខ្លួនដើម្បីពិនិត្យសុខ ភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ ។
ខុទ្ទកាល័យបញ្ជាក់ទៀតថា បច្ចុប្បន្ន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍ ក្រសួងសុខាភិបាល និងតាម ការណែនាំរបស់ រាជ រដ្ឋាភិបាលកម្ពុជាហើយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង