ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ពាក្យសំដីបន្តិចបន្តួចសោះ នាំបង្កជាអំពេីហិង្សារហូតបណ្តាលឱ្យស្លាប់ម្នាក់ និងឃាត់ខ្លួនក្រុមអ្នកបង្ក ចំនួន០៤នាក់

111

 

បាត់ដំបង ៖ នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង២០នាទី នៅចំណុចក្រុមទី ២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះមួយ កើតឡើង ដែលករណីនេះ បង្កឡេីងដោយយុវជនចំនួន០២ក្រុម ប្រេីប្រាស់ដំបង និងដុំថ្ម ផងវាយនិងគប់ ទៅលេីគូរទំនាស់បណ្តាលឱ្យឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់ នៅពេលបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។

ភ្លាមៗអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រុមយុវជនទាំងពីរក្រុមនោះ បានចំនួន០៤នាក់ នាំមកកាន់អធិការដ្ឋាន ដេីម្បីធ្វេីការស្រាវជ្រាវ។

ក្រុមយុវជនទាំងពីរក្រុមនោះគឺ៖ ១-ឈ្មោះសែម វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ២-ឈ្មោះសុខ ចាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៣-ឈ្មោះសឺន សិទ្ធស័ក ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៤-ឈ្មោះវ៉ាន់ ហុកហេង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួកតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅពេលនេះ ជនសង្ស័យទាំង០៤នាក់ នគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿង បញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង