ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យផ្លូវបេតុថ្មីនិង ភូមិសាស្រ្តងាយ រងគ្រោះដោយជំនន់ទឹកភ្លៀង

92

ភ្នំពេញ ៖ ឆ្លៀតពេលសម្រាក់ពីការងាររាជការ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះមូលដ្ឋានពិនិត្យតាមភូមិសាស្ត្រដែលងាយរងគ្រោះដោយជំនន់ទឹកភ្លៀង និងពិនិត្យមើលការស្ថាបនាផ្លូវបេតុងសរសៃដែកដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជ ធានីភ្នំពេញ ។

សកម្មភាពចុះមូលដ្ឋាននៅថ្ងៃឈប់សម្រាកនេះបានធ្វើឡើង២ថ្ងៃជាប់គ្នាគឺថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ត្រូវនិងថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២១ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែក ប្រវែង ៣៩៤ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ និងដាក់លូមុខកាត់ ទំហំ១,៥ ម៉ែត្រ បណ្តោយ ៣៩៤ ម៉ែត្រ ស្ថិតក្នងភូមិតាងៅ សង្កាត់និរោធ។ ផ្លូវបេតុងនេះ ជាគម្រោងរបស់សាលារាជធានី ផ្តល់អោយសង្កាត់និរោធ ។
ដោយឡែក កាលពីថ្ងៃអាទិត្យកន្លងមក លោកអភិបាលខណ្ឌ បានបន្តចុះពិនិត្យភូមិសាស្ត្រងាយរងគ្រោះដោយជំនន់ទឹកភ្លៀង រួមមានភូមិមួយចំនួន នៅក្នុងសង្កាត់ព្រែកប្រា សង្កាត់និរោធ និងសង្កាត់វាលស្បូវ ។
ក្នុងការចុះពិនិត្យតំបន់ងាយរងគ្រោះនេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរសង្កាត់ត្រូវអង្កេតតាមដានជាប់ជាប្រចាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសត្រូវដឹកនាំកម្លាំងកើបកាយយកសម្រាមនិងកាកសំណល់ផ្សេងៗចេញពីប្រឡាយ និងប្រព័ន្ធលូ ដើម្បីបើកផ្លូវទឹក អោយហូរបានលឿន ៕

អត្ថបទដែលជាប់ទាក់ទង