ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្ននេះ មិនមានទិដ្ឋាការកសិកម្មទ្វេភាគី រវាងប្រទេសអូស្ត្រាលីនិងកម្ពុជាទេ

115

 

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ណែនាំប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យប្រយ័ត្នចាញ់បោក គម្រោង «ទិដ្ឋាការកសិកម្មអូស្ត្រាលី» ខណៈកម្ពុជា និងអូស្ត្រាលី មិនទាន់មានទិដ្ឋាការនេះនៅឡើយទេ។

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអះអាងថា បច្ចុប្បន្ននេះ មិនមានទិដ្ឋាការកសិកម្មទ្វេភាគី រវាងប្រទេសអូស្ត្រាលីនិងកម្ពុជាទេ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ ស្ថានទូតណែនាំឱ្យអ្នកប្រយ័ត្នចំពោះក្រុមហ៊ុនណា ដែលអះអាងថាគេអាចរៀបចំទិដ្ឋាការកសិកម្មសម្រាប់ប្រទេសអូស្ត្រាលីបាន និងសូមប្រយ័ត្នប្រយែងក្នុងការចែករំលែកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានលម្អិតពីហិរញ្ញវត្ថុ ជាមួយអ្នកដែលមិនគួរឱ្យទុកចិត្ត។

កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបង្កើត គម្រោងទិដ្ឋាការ កសិកម្មអូស្ត្រាលីថ្មី។ យើងនឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានាសម្រាប់ទិដ្ឋាការនេះ ដោយចាប់ផ្តើមពីបណ្តាប្រទេសមួយចំនួន មុននឹងពង្រីកទៅបណ្តាប្រទេសជាច្រើន ទៅថ្ងៃមុខ។

បច្ចុប្បន្ននេះ មិនទាន់មានការរៀបចំទិដ្ឋាការកសិកម្មទ្វេភាគី រវាងអូស្ត្រាលីនិងកម្ពុជា នៅឡើយ ទេ។ ប្រជាជនកម្ពុជាគួរប្រយ័ត្នចំពោះក្រុមហ៊ុនណាដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិ សម្រាប់អូស្ត្រាលីបាន នាបច្ចុប្បន្ននេះ។

ព័ត៌មានលំអិតអំពីរបៀបដាក់ពាក្យសុំ និងតម្រូវការដើម្បីទទួលបានទិដ្ឋាការ នឹងធ្វើឡើងតាមរ យៈដំណើរការកម្មវិធី ដោយមានការពិគ្រោះយោបល់ជាមួយវិស័យកសិកម្មអូស្ត្រាលី។ ក្រសួងកិច្ចការ បរទេស និងពាណិជ្ជកម្មអូស្ត្រាលី ជាអ្នកគ្រប់គ្រងលើទិដ្ឋាការនេះ។ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម ទឹក និងបរិស្ថាន នឹងផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ ដើម្បីធានាសុចរិតភាពទិដ្ឋាការ ព្រមទាំងដើម្បីបំពេញ តម្រូវការវិស័យកសិកម្ម និងវិស័យឧស្សាហកម្មបឋម។

ស្តង់ដារអប្បបរមាដើម្បីការពារកម្មករ ពីការកេងប្រវ័ញ្ច ជាការសំខាន់ ហើយនឹងត្រូវយកគំរូតាម កម្មវិធីចល័តពលកម្មប៉ាស៊ីហ្វិក ដែលទទួលបានជោគជ័យរបស់អូស្ត្រាលី។ នៅពេលការរៀបចំទិដ្ឋាការ ត្រូវបានបញ្ចប់ នឹងមានច្បាប់តឹងរ៉ឹងដើម្បីការពារកម្មករ។ រដ្ឋាភិបាលប្ដេជ្ញាធានាថា កម្មករទាំងអស់មានឱ កាសចូលរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចអូស្ត្រាលី ដោយមិនមានអារម្មណ៍ភ័យខ្លាចពីការកេងប្រវ័ញ្ច។

ពលករទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី មានសិទ្ធិ និងការការពារដូចគ្នា នៅកន្លែងធ្វើការ ដោយ មិនគិតពីសញាតិ ឬស្ថានភាពទិដ្ឋាការឡើយ។ សិទ្ធិនិងការការពារទាំងនេះ នឹងបន្តអនុវត្តចំពោះកម្មករ ដែលមកកាន់ប្រទេសអូស្ត្រាលី ក្រោមទិដ្ឋាការកសិកម្មអូស្ត្រាលី៕

អត្ថបទដែលជាប់ទាក់ទង