ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវមួយចំនួននៅភូមិ សាស្រ្តខេត្តព្រះវិហារ ដែលរងខូចខាតដោយអន្លឺ ត្រូវក្រុមការងារថែទាំផ្លូវថ្នល់មន្ទីរសាធារណការ បានជួសជុលជា បណ្ដោះអាសន្នរួចរាល់ជាហើយ

77

ព្រះវិហារ៖ ក្រោយពេលភ្លៀងធ្លាក់ជោគជាំ បានធ្វើអោយកំណាត់ផ្លូវមួយចំនួននៅភូមិសាស្រ្តខេត្តព្រះវិហារ បានទទួលរងការខូចខាតដោយអន្លឺ ពេលនេះក្រុមការងារថែទាំផ្លូវថ្នល់ របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុលជាលក្ខណ:បណ្ដោះអាសន្នរួចរាល់ជាបន្តបន្ទាប់ហើយ ដើម្បីបង្កភាពងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖ ថ្ងៃទី១៣ កញ្ញា ២០២១ កំណាត់ផ្លូវជាតិលេខ ៩៥,៩៤,៩២និងផ្លូវខេត្តលេខ 2PVH4 នៃខេត្តព្រះវិហារ ក្រោយពេលភ្លៀងធ្លាក់ជោគជាំ និងទទួលរងការខូចខាតដោយអន្លឺ ពេលនេះក្រុមការងារថែទាំផ្លូវថ្នល់ របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុលជាលក្ខណ:បណ្ដោះអាសន្នរួចរាល់ជាបន្តបន្ទាប់ ។
លោកសំ លាងទ្រី បានសូមពុកម៉ែ បងប្អូន មេត្តាប្រុងប្រយ័ត្ន ពេលធ្វើដំណើលើដងផ្លូវទាំងនេះ ព្រោះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ យើងខ្ញុំនឹងខិតខំបន្តត្រួតពិនិត្យ កែសម្រួលអោយប្រសើរឡើងវិញ នៅពេលបន្ទាប់៕

 

អត្ថបទដែលជាប់ទាក់ទង