ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ​​ ៖ មេរៀនអំពីជីវិត

139

ភ្នំពេញ ៖ បើនិយាយពីជីវិតគឺភាពសាំញ៉ាំមួយ ដែលគេគ្រប់គ្នាលំបាក នឹងកំណត់ពីនិយមន័យរបស់វាណាស់ ។ ពេលខ្លះជីវិតពោរពេញដោយភាពផ្អែមល្ហែម តែពេលខ្លះជីវិតគឺគ្រោកគ្រាតតែម្ដង ។

ជីវិតពេលខ្លះវាសើចចំអកដាក់យើង តែពេលខ្លះវាញញឹមដាក់យើង ហើយពេលខ្លះវាក៏គោរពយើងដែរ ។ ទោះបីជានាម៉ឺន ឬ
អ្នកនយោបាយ អ្នកជំនួញ សេដ្ឋី កសិករ ជាកម្មករ ជីវិតតែងតែជួបនូវបញ្ហាទាំងអស់នេះ ដូចៗគ្នាគ្រាន់ជួនតិច ជួនច្រើនប៉ុណ្ណោះ ។

តារាកំប្លែងសាក់ឡូ (Charlie Chaplin)​ បាននិយាយថា ជីវិតសើចដាក់អ្នកពេលដែល អ្នកមិនសប្បាយចិត្ត” Life Laugh at You when you
are unhappy” ។ ជីវិតញញឹមដាក់អ្នកពេលដែល អ្នកសប្បាយចិត្ត ”Life at you are happy “ ។ ជីវិតគោរពអ្នកពេលដែលអ្នកធ្វើឲ្យអ្នកដទៃសប្បាយចិត្ត “Life Saluter you when you make others happy “ ។

យើងពិនិត្យមើលម្រាមដៃទាំង៥ របស់យើងនោះ នឹងឃើញថា ម្រាមនីមួយៗ មិនស្មើគ្នាឡើយ ។តែប្រសិនបើយើងបត់ម្រាមទាំងនោះ យើងនឹងឃើញថា ម្រាមទាំងនោះប្រែជាស្មើគ្នា ។

នេះបញ្ជាក់ថាជីវិតនេះ នឹងបានងាយស្រួល បើសិនជាយើងចេះអោនលំទោន ហើយបត់បែនទៅតាមកាលៈទេសៈនោះ ។ នេះគឺជា
មេរៀនមួយអំពីជីវិតរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង