ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំប្រធានមន្ទីរ អង្គភាពចុះពិនិត្យមើលរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ទី២

87

 

ខេត្តព្រះសីហនុ ៖ នៅព្រឹកកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញពិនិត្យទីតាំងអាងប្រព្រឹត្តកម្មទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។

តាមបទបង្ហាញ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ដើម្បីការពារបរិស្ថាន និងធនធានធម្ម ជាតិដែលរស់នៅក្នុងសមុទ្រ ។ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នេះប្រើប្រាស់បច្ចេក វិទ្យានុវានិវត្តតាមអ៊ីស្រាអែលដែលហៅ ថា Membrane Aerted Biofilm (MABR) បន្ថែមលើប្រព័ន្ធប្រព្រិត្តកម្ម បឋម និងប្រព្រឹត្តកម្មចុងក្រោយ ប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងអាគាររស់នៅត្រូវបានប្រមូល និងបញ្ជូនទៅអាងចម្រោះបឋមតាមរយៈបណ្ដាញបំពង់ដែកកាបោនសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាង ឬស្មើនឹង ២០មីលីម៉ែត្រ ទឹកកខ្វក់ត្រូវបានបូមឡើងចូលទៅអាង Middle Screen ដែលអាចច្រោះសំរាម ឬភាគល្អិត ដែលមានទំហំធំជាង ឬស្មើ ៦មីលីម៉ែត្រ ហើយបន្តហូរចូល Fine Screen ដែលអាចច្រោះភាគល្អិតទំហំធំជាង ឬស្មើ ១មីលីម៉ែត្រក្នុងដំណាក់កាអាងចម្រោះ បឋមនេះភាគល្អិត និងសមាសធាតុអសរីរាង្គដែលមានទំហំធំជាង ឫស្មើ ១មីលីម៉ែត្រត្រូវបានដកចេញ។ ទឹកកខ្វក់នេះបានបន្តហូរចូលអាងប្រព្រឹត្តកម្ម MABR ដែលមានប្រសិទ្ធភាពក្នុងការដកចេញនូវសមាសធាតុសិរីរាង្គ ឬសារធាតុចិញ្ចឹម រួមមានអាសូត និងផូស្វ័រ ។ បច្ចេកទេសពិសេសរបស់ MABR គឺការបញ្ចូលខ្យល់អសកម្មតាមបន្ទះភ្នាស Biofilm MABR អនុញ្ញាតឱ្យមានប្រ ព្រឹត្តកម្មជាមួយនឹងបណ្ដុំពពួកមេរោគដែលតោងភ្ជាប់ខ្លួននឹងបន្ទះភ្នាស Biofilm ប្រកបដោយប្រសិទ្ធភាពដូចនេះបច្ចេកវិទ្យា MABR ត្រូវបានទទួលស្គាល់ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ។

យោងតាមបទពិសោធនៃដំណើរការរបស់ MABR, A20 និង MBR បានបញ្ជាក់ឱ្យឃើញថា ដំណើរការនៃបច្ចេក វិទ្យា MABR អាចសន្សំបានប្រមាណជា ១៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ ធៀបនិងដំ ណើរការរបស់ A20 និង ៦២ម៉ឺនដុល្លាក្នុងមួយឆ្នាំ ធៀបនឹងដំណើរការ MBR ដំណាក់កាលប្រព្រឹត្តកម្មចុងក្រោយ គឺបណ្តក់សារធាតុគីមី PAC និង PAM ដើម្បីបណ្ដុំកករ និងសម្លាប់មេរោគដោយប្រព័ន្ធ UV ។ លទ្ធផលទឹកប្រព្រឹត្តកម្មដោយ MABR មានប្រសិទ្ធភាពខ្ពស់ ប្រសើរជាងស្តង់ដារនៃការបង្ហូរទឹកចូលសមុទ្រដូចប្រទេសអាមេរិក ជប៉ុន និងអឺរ៉ុប ។ដូច្នេះលទ្ធផលទឹកប្រព្រឹត្តកម្មរួច អាចបង្ហូរចូលសមុទ្រដោយសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន និងជីវចម្រុះ ។ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់បានបំពាក់ដោយឧបករណ៍ស្តង់ដាររបស់អឺរ៉ុប អាមេរិក និងជប៉ុន ហើយបំពាក់ដោយប្រព័ន្ធស្កាដា និងបញ្ជាដោយប្រព័ន្ធស្វ័យ ប្រវត្តិ PLC ដែលមានភាពងាយស្រួលក្នុងការដាក់ឱ្យដំណើរការ និងការថែទាំ។ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ទំនើបជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចុះមកពិនិត្យរោងចក្រផលិតទឹកកខ្វក់នាពេលនេះបង្ហាញថា ទឹកកខ្វក់ក្រោយពីប្រព្រឹត្តកម្មរួចរាល់វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាអនា ម័យបរិស្ថាន ដើម្បីទីក្រុងរបស់យើងឱ្យមានភាពស្អាត និងបៃតង។ រដ្ឋបាលខេត្តនឹងគ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយបន្ថែមទៀតនៅក្នុងសង្កាត់ លេខ៤ វាអាចផលិតទឹកកខ្វក់បានជាង ២ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ។

ឯកឧត្តម អភិបាលខេត្តបន្តថា ក្រុមហ៊ុនបានបង្ហាញអំពីសមិទ្ធិផលបំលែងទឹកកខ្វក់មកជាទឹកស្អាត មិនមានជាតិ ពុល យើងអាចយកទឹកដែលបំលែងហើយនេះមកធ្វើការចិញ្ចឹមត្រីបាន ទន្ទឹមនេះយើងចង់បានទឹកស្អាតបែបនេះមុននឹងបង្ហូរចូលសមុទ្រ ដែលវាមិនប៉ះពាល់ដល់បរិស្ថាន និងជីវបាតសមុទ្ររបស់យើង៕

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មាន អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ០២ បានដាក់ឱ្យដំណើរការ និងគ្រោងបើកការដ្ឋានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ ទី៣ នៅក្នុងសង្កាត់លេខ៤ នាពេលខាងមុខ និងបន្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ជាបន្តទៀតក្នុងក្រុងព្រះ សីហនុ ៕

អត្ថបទដែលជាប់ទាក់ទង