ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សស្លាប់ម្នាក់ របួសធ្ងន់និងស្រាល ចំនួន៧នាក់ នៅស្រុកក្រឡាញ់ ដោយសាររថយន្ត៤គ្រឿង បុកបន្តគ្នា

123

លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង នៅចំណុចក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយសាររថយន្តចំនួន៤គ្រឿង បានបុកបន្តកន្ទុយគ្នា ក្នុង រថយន្តទីមួយម៉ាកកាមរីឆ្លាម , ទី២ម៉ាកឡិចស៊ីស RX330 និង ទី៣ ម៉ាកហាយឡែនដឺ និងទី៤រថយន្តកូរ៉េដឹកជ្រូក បណ្ដាលឲ្យមនុស្សរបួសធ្ងន់ និងស្រាលចំនួន៨នាក់ នៅនឹងកន្លែង ហើយត្រូវបានសមត្ថកិច្ច ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកន្លែងផ្សេងៗគ្នា ។

លោកវរសេនីយ៍ឯក ជី បេងជន បានបញ្ជាក់ទៀតថា រថយន្តដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរនេះ គឺរថយន្តកូរ៉េដឹកជ្រូក ហើយក្នុងចំណោមអ្នករងគ្រោះ ទាំង៨នាក់នេះ មានជនរងគ្រោះម្នាក់ ភេទប្រុស បានស្លាប់នៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង