ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសុខាភិបាល,បុគ្គលិកស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តជាង១៥០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

53

ភ្នំពេញ៖ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនត្រូវបាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រគល់ជូនដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩

   ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ កញ្ញា ២០២១ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

  មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវទទួលបានអំណោយនេះមានចំនួនសរុប១៥៤៨រូប ដោយក្នុង០១រូបៗ ទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម ,មីចំនួន ០១កេសតូចនិង ត្រីខ ចំនួន ០១យួរ

  លោក ឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំអោយលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវជម្រុញអោយ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅទូទាំងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបំពេញការងារអោយបានល្អ បន្ថែមទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋរបស់យើង៕

 

អត្ថបទដែលជាប់ទាក់ទង