ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខនិងផ្ដល់គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់មន្ត្រី១រូប មានជំងឺធ្ងន់ធ្ងរ

272

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ នៅព្រឹកថ្ងៃទី២៦កញ្ញានេះ បានដឹកនាំមន្ត្រី សាលាខណ្ឌ មួយចំនួន ចុះទៅសួរសុខទុក្ខនិងផ្ដល់នូវគ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួន ជូនដល់មន្ត្រីជាប់កិច្ចសន្យាមួយរូបដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ សង្កាត់សំរោងក្រោម
ខណ្ឌពោធ៏សែនជ័យ ក្រោយពីធ្វើការវះកាត់អស់ជាច្រើនលើកមិនទាន់ជាសះស្បើយនូវឡើយនោះ។
មន្ត្រីដែលមានជំងឺរូបនេះ មានឈ្មោះភា ធារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅសាលាខណ្ឌពោធិ៏សែនជ័យ ហើយអំណោយដែលត្រូវប្រគល់ជូននេះ រួមមានទឹកដោះគោឆៅ៥ឡូ ក្រួចពោធិ៍សាត់២ឡូ ទឹកក្រូច
មួយកេស នឹងថវិកាចំនួន១លាន១សែនរៀល។
ក្នុងឱកាសនៃការសួរសុខទុក្ខនោះ លោកហែម រិទ្ធ បានសូមជូនពរ អោយលោក ភា ធារិទ្ធ បានឆាប់ជាសះស្បើយ និងបានទៅបំពេញការងារវិញ ។ បន្ថែមពីនេះ លោកក៏បានធ្វើការណែនាំទៅមន្ត្រីដែលមានជំងឺរូបនេះ ខិតខំព្យាបាលខ្លួនឲ្យបានឆាប់ជានឹង ចៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយ ត្រូវ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាលនិង៣កុំនឹងការពារ របស់សម្ដេចតេជោហ៊ុនសែន។
មន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ផងដែរថា លោក ភា ធារិទ្ធ បានកើតជំងឺបូសអន្ទង់ធ្ងន់ធ្ងរ ចំនួន៣ទៅ៤ខែហើយ ដោយក្នុងរយៈ
ពេល៣ទៅ៤ខែនេះ គ្រូពេទ្យបានធ្វើការវះកាត់ជាច្រើនលើក ច្រើនសារហើយដែរ តែជំងឺរបស់គាត់ ហាក់មិនបានជាសះស្បើយសោះ ។ ដោយមើល
ឃើញពីការលំបាកនិងដោយការយកចិត្តទុកដាក់របស់លោក អភិបាលខណ្ឌ ក្រោយពីទទួលបាននូវព័ត៌មាននេះ លោកអភិបាលក៏បានចុះមកសួរសុខទុក្ខដោយផ្ទាល់ ជាមួយនឹងការនាំយកនូវអំណោយនិងថវិកាមួយចំនួនមកប្រគល់ជូនតែម្តង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះកូនចៅ និងដើម្បីជាការ ចែក រំលែក
ទុក្ខលំបាក ក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ៕

 

អត្ថបទដែលជាប់ទាក់ទង