ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីផ្ទុះជំងឺកូវីដ-១៩ តែវិស័យសំណង់នៅដំណើរការធម្មតា អាជ្ញាធរខណ្ឌទួលគោកថា ការដ្ឋានសំណង់កំពស់ជិត៣០ជាន់នៅក្បែរសាលាខណ្ឌ អនុវត្តបានល្អ

377

ភ្នំពេញ៖ បើទោះបីនៅក្នុងរាជធានីភ្នំពេញមានការផ្ទុះការរីករាលដាលនូវជំងឺកូវីដ១៩ពិតមែន ប៉ុន្តែវិស័យសំណង់នៅតែដំណើរការជាធម្មតាដដែល ពោលគឺសកម្មភាពការងារនៃការសាងសង់មិនមានការអាក់ខាននោះទេ

   ជាក់ស្ដែងនៅពេលនេះ ការសាងសង់អាគារស្នាក់នៅរួម និងការិយាល័យ ដែលមានកម្ពស់រហូតដល់២៩ជាន់ស្ថិតនៅជាប់អគារសាលាខណ្ឌទួលគោក លើផ្លូវលេខ ៥៩៦ កែងផ្លូវលេខ ៣២៩ ភូមិ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ បាននិងកំពុងដំណើរការនៃការសាងសង់យ៉ាងមមាញឹកផងដែរ

   អាជ្ញាធរខណ្ឌទួលគោកក្រោយពីមានការរិះគន់តាមបណ្ដាញព័ត៌មានមួយដែលថា ការដ្ឋាននេះធ្វើអោយប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿនអភិបាលរងខណ្ឌទួលគោក តំណាងឱ្យលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃការសាងសង់អាគារដ៏ខ្ពស់ស្កឹមស្កៃមួយនេះភ្លាមដែរ។

  ក្រោយពីបានធ្វើការចុះត្រួតពិនិត្យ លោកទៀវ សំអឿន បានបញ្ជាក់ឲ្យដឹងថា ការរដ្ឋានសំណង់ដែលត្រូវសាងសង់រហូតដល់កម្ពស់រហូតដល់២៩ជាន់នេះ មានទីតាំងស្ថិតនៅជាប់នឹងអាគារសាលាខណ្ឌគោកមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញដោយក្រសួងដែនដី នគរូបនីយកម្មនិងសំណង់លេខ០០៤ចុះថ្ងៃទី ០៨ ខែមករាឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យលោក វ៉ង សៀងស៊ីន បើកការដា្ឋន ដែលមានអគារស្នាក់នៅរួម និងការិយាល័យ ចំនួន០១ អគារ កម្ពស់អតិបរមា ៩២,០០ ម៉ែត្រ មានជាន់ក្រោមដី ០១ ជាន់ ជាន់ផ្ទាល់ដី ជាន់ឡៅតឿ ជាន់ទី ០១ ដល់ជាន់ទី២៩ និងដំបូលទែរ៉ស់ មានផ្ទៃក្រឡាសំណង់សរុប ២៧.៨៩០,២៨ ម៉ែត្រក្រឡា នៅលើដីឡូត៍ទំហំ . ៣២៥,០០ម៉ែត្រក្រឡា

   លោកបន្តថា ក្រោយពី ក្រុមការងារបានចុះវាស់វែងឃើញថា គម្លាតអគារនិងព្រំដីគ្រប់ជ្រុងត្រឹមត្រូវតាមច្បាប់អនុញ្ញាហើយការដ្ឋានបានហ៊ុមព័ទ្ធរបងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំពោះការរៀបចំសណ្ដាប់ធ្នាប់សាធារណៈអនាម័យបរិស្ថាន ក្រុមការងារបានពិនិត្យឃើញថា មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អមានការរៀបចំចំណត មានភ្នាក់ងារសន្តិសុខជួយសម្រួលចរាចរណ៍និងបោះសំអាតជាប្រចាំ ក្រោយពិនិត្យរួចក្រុមការងារបានណែនាំឲ្យបន្តអនុវត្តតាមលិខិតអនុញ្ញាតនិងប្លង់ស្ថាបនាឱ្យបានត្រឹមត្រូវ។

  លោកបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនូវព័ត៌មានមួយដែលថា ការដ្ឋាននេះធ្វើឲ្យប៉ះពាល់ទៅដល់របៀបរបបរៀបរយសាធារណៈនោះ គឺជាព័ត៌មានមិនពិតនោះទេ ដោយសារតែខាងម្ចាស់ការដ្ឋានសំណង់គេបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទាំងអនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងស្រាប់តាមការណែនាំរបស់អាជ្ញាធរផងដែរ ។ម្យ៉ាងវិញទៀតការដ្ឋាននេះនៅជាប់នឹងអាគារសាលាខណ្ឌទួលគោកថែមទៀតនោះ រឿងអី ដែលម្ចាស់ការដ្ឋានត្រូវបណ្តែតបណ្តោយអោយមានកំហុសនោះ។

   បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌទួលគោកបានអោយដឹងថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានអគារខ្ពស់ៗជាង៤០អគារ

 

អត្ថបទដែលជាប់ទាក់ទង