ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនូសចរាចរសម្រាប់ថ្មើរជើង ស្តុបប្រសព្វចំនួន៩កន្លែង ត្រូវបានអ៊ុតបញ្ចប់១០០ភាគរយ

73

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង និងដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ អាជ្ញាធររាជធានីភ្នំពេញបានអ៊ុតគំនូសចរាចរណ៍សម្រាប់ថ្មើរជើងបានចំនួន៩កន្លែងនៅតាមបណ្តាស្តុបមួយចំនួនក្នុងរាជធានីភ្នំពេញ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពអ៊ុតគំនូសចរាចរណ៍សម្រាប់ថ្មើរជើងនៅតាមភ្លើងស្តុបនីមួយៗក្នុងរាជធានីភ្នំពេញ ដោយមកដល់ពេលនេះ គំនូសចរាចរណ៍ថ្មីចំនួន៩កន្លែងត្រូវបានបញ្ចប់ការ១០០ ភាគរយហើយ ដែលនៅក្នុងនោះរួមមាន៖

គំនូសចរាចរសម្រាប់ថ្មើរជើង ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥១៦

ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥២៨

ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥៦៦

ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៦១៤

ស្តុបប្រសព្វតិរិវិថី ព្រះសុីសុវត្ថិ និងផ្លូវលេខ ២៤០

ប្រសព្វមហាវិថី សុធារស និងផ្លូវលេខ ២៤០

ស្តុបប្រសព្វមហាវិថី ព្រះនរោត្តម និងផ្លូវលេខ ២៤០

ស្តុបប្រសព្វផ្លូវលេខ ១៩ និងផ្លូវលេខ ២៤០

ស្តុបក្រោមស្ពានអាកាស ៥មករា

 

អត្ថបទដែលជាប់ទាក់ទង