ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ជម្រុញអោយពង្រឹង ការល្បាតទប់ស្កាត់អំពើ ចោរកម្ម លួច ឆក់ ប្លន់និងអគ្គីភ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

54

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកជា ពិសី បានជំរុញឲ្យអាជ្ញាធរសង្កាត់ទាំង១០និងមន្ត្រីកងកម្លាំងចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោកត្រូវពង្រឹងសន្តិសុខ ពិសេសគឺត្រូវល្បាតតាមមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់និងកាត់បន្ថយឲ្យបាននូវអំពើចោរកម្មលួចឆក់ប្លន់និងអគ្គីភ័យជាដើមនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

   ការជំរុញបែបនេះរបស់លោកជា ពិសីបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨របស់ក្រុមប្រឹក្សាខណ្ឌទួលគោកក្រោមវត្តមានលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌនៅសាលាខណ្ឌទួលគោក។

   លោកជា ពិសីបានមានប្រសាសន៍លើកឡើងថា ក្នុងព្រឹត្តិការណ៍សហគមន២០កុម្ភៈបានធូរស្រាលមួយកម្រិតហើយ ប៉ុន្តែពេលថ្មីៗនេះអ្នកឆ្លង covid-19 ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈមានការកើនឡើងវិញ គួរឱ្យកត់សម្គាល់ បញ្ហានេះលោកបានជំរុញឲ្យអាជ្ញាធរសង្កាត់ទាំង១០ មន្ត្រី ក៏ដូចជាកម្លាំងទាំងពីរប្រភេទចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌត្រូវល្បាតជាប់ជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួនពិសេសមើលទៅលើ ទីតាំងសប្បាយសុភាព ដូចជា ការជួបជុំផឹកស៊ីអាហារដ្ឋាន បើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនិងក្រសួងសុខាភិបាលទេ គឺបិទអាជីវកម្មតែម្តង។ចំពោះក្លឹបកំសាន្ត ខារ៉ាអូខេវិញ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ ជាក់ស្តែង នៅរាត្រីថ្ងៃទី២៩ កញ្ញា ២០២១យប់ម៉ិញនេះ យើងបានបង្ក្រាបទីតាំងភោជនីយ៏ដ្ឋានមួយយីហោ បាត់កូនBatoun” ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ ពាក់ព័ន្ធនិងការមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ លេខ​:៣០២/២១សសរដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩។

   លោកក៏ជម្រុញអោយ ពង្រឹងទៅលើការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាស់ នៅតាមទីសាធារណៈនិងតាមផ្សារ ។បន្ថែមពីលើនេះទៀត លោកក៏បានស្នើអោយមានការល្បាតជាប្រចាំ កុំឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់និងអគ្គីភ័យជាដើមនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះខណៈដែលប្រជាពលរដ្ឋសម្រុកទៅស្រុកកំណើត៕

 

អត្ថបទដែលជាប់ទាក់ទង