ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ បង្ក្រាប​មុខសញ្ញា​សង្ស័យ​០២​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​

51

 

​បាត់ដំបង​ ៖​ ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២១​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ប៉ោយ​ចារ​ ដើរ​ល្បាត​ទៅ​ភូមិ​កូនខ្លែង​ បាន​ជួប​មុខសញ្ញា​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ ឈ្មោះ​ ធឿ​ន​ ឡិ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​កូនខ្លែង​ ឃុំ​ប៉ោយ​ចារ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ នៅ​ចំណុច​លូ​តា​កើ​ស​(​ផ្លូវលំ​ពី​ភូមិ​កុង​សៀម​ទៅ​ភូមិ​កូនខ្លែង​)​ ក្នុង​ឃុំ​ប៉ោយ​ចារ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ។​ ក្រោយ​ពី​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ លទ្ធផល​ វិជ្ជមាន​ រួច​បាន​នាំ​យក​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍​ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​បន្ថែម​ ។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា​ តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ ធឿ​ន​ ឡិ​ ថ្នាំ​ញៀន​ដែល​គេ​ទិញ​មក​ប្រើប្រាស់​ជា​ប្រភេទ​ម៉ា​ទឹកកក​ ពី​មនុស្ស​ម្នាក់​ មិន​ស្គាល់ឈ្មោះ​ អាយុ​ប្រហែល​៣១​ឆ្នាំ​ នៅ​ភូមិ​ព្រះ​អណ្ដូង​ ឃុំ​ប៉ោយ​ចារ​ ស្រុក​ភ្នំស្រុក​ ដោយ​ទិញ​បាន​ចំនួន​០២​ដង​ ក្នុង​ម្តង​តម្លៃ​២០,០០០​រៀល​ នៅ​ពេល​ទិញ​ជួន​ណាត់គ្នា​មក​ចំណុច​លូ​តា​កើ​ស​(​ផ្លូវលំ​ពី​ភូមិ​កុង​សៀម​ទៅ​ភូមិ​កូនខ្លែង​)​ ជួន​ទៅ​ទិញ​នៅផ្ទះ​តែ​ម្តង​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយ​ចារ​និង​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ​ យស់​ ក្រឹម​ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ព្រះ​អណ្ដូង​ ឃុំ​ប៉ោយ​ចារ​ នៅ​ចំណុច​ភូមិ​កុង​សៀម​ ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​ ។​

ក្នុង​នោះ​រក​ឃើញ​មាន​វត្ថុ​តាង​ ៖​ ១-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​ថង់​តូច​ និង​៤​កំណាត់​ទុយោ​បំពង់​ជ័រ​តូច​,​ ២-​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​ម៉ាក​ Vivo​ ពណ៌​ខ្មៅ​,​ ៣-​កាបូប​ដាក់​ប្រាក់​១,​ ៤-​ប្រាក់​រៀល​ចំនួន​២៥០០០​រៀល​, ​៥-​ដែកកេះ​ ២,​ ៦-​ម៉ូតូ​ចាស់​១​គ្រឿង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០២​នាក់​ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​បញ្ជូន​មក​អធិការដ្ឋាន​ ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង