ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ចុះពិនិត្យទីតាំងត្រៀម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញជូនប្រជាជន

83

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកង និង ចៅសង្កាត់ព្រមទាំងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួបពិភាក្សាជាមួយក្រុមគ្រូពេទ្យធីតាដើម្បីត្រៀមការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងមូលដ្ឋានសង្កាត់ទាំង៧នៃខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋរួសរាល់ទៅទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់ទាំង៧ដែលនៅជិតបងប្អូនដើម្បីទទួលលិខិតអញ្ជើញ និងទៅទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ស្អែកនេះតទៅ នៅតាមមណ្ឌលសុខភាព។

ក្នុងឱកាសនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសព្វថ្ងៃនេះសូមអោយបន្តចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ. ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង