ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថានបង្ហាញពីសត្វស្លាប ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)

191

ភ្នំពេញ,ក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា៖ សត្វចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាបដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ End emic ។ សត្វស្លាបប្រភេទនេះត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញ នៅក្នុងឆ្នាំ២០០០ (Steinheimer et al., 2000)។

ក្រសួងបរិស្ថាន បានបន្តថា៖ ទោះជាយ៉ាង នេះក្តីនៅប្រទេសកម្ពុជាសំណាកស្បែកស្ងួតសម្រាប់គោលបំណងវិទ្យាសាស្ត្រដំបូងត្រូវបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅឆ្នាំ២០១០ (Chhin, 2010) និងកំពុងទុកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាទូទៅ សត្វស្លាបប្រភេទនេះមានវត្តមាន នៅតំបន់ភ្នំរយៈកម្ពស់ខ្ពស់(ចាប់ពី៧០០ម៉ែត្រឡើងទៅ) នៃតំបន់ជួរភ្នំក្រវាញ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ រាល់សកម្មភាពផ្សេងៗ រូបភាពនិង ប្រភពដែលក្រុមការងារអភិរក្សសត្វស្លាប តាមរុខ រកស្រាវជ្រាវ ដោយ បណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ ផលិត និង ផ្សព្វផ្សាយដោយ៖ នាយកដ្ឋានជីវៈចម្រុះនៃ អគ្គលេ ខាធិការដ្ឋាន ក្រុម ប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយ ចីរភាព ខិតខំរក្សា និងផ្សព្វផ្សាយ តាមរយៈ ក្រសួងបរិស្ថាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង