ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងហាងកាហ្វេ បង្កប់ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ ឡូតូ បៀ អាប៉ោង បើកលេងភ្នាល់ ដោយមិនញញើតអាជ្ញាធរ

353

 

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេមួយកន្លែង មានបើកល្បែងស៊ីសង ជល់មាន់តាមអនឡាញ ឡូតូ នឹងលេងបៀ អាប៉ោង កំពុងបើកដំណើតការយ៉ាងលូន ស្ថិតនៅតាមផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានការប្រមូលផ្ដុំមនុស្សជាច្រើន ទោះក្នុងបរិបទកូវីដ១៩ក៏ដោយ ផ្ទុយនឹងវិធានការសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធាន ៣កុំ និង៣ការពារ នោះឡើយ។

ទោះបីជាលោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏នៅទីតាំងខាងលើ បានបើកលេងល្បែងស៊ីសង ជល់មាន់តាមអនឡាញ ឡូតូ និងលេងបៀរ អាប៉ោង ដោយមិនខ្លាចញញើតសមត្ថកិច្ចឡើយ ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះ មកពីមិនដឹង ទើបមិនបង្ក្រាប ឬមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ឬក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែ ដល់អាជ្ញាធរមានសមត្ថកិច្ច រួចហើយ ទើបធ្វើមិនដឹង ឬចាត់ទុកគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ គ្រាន់តែជាក្រដាស មួយសន្លឹក ឥតន័យខ្លឹមសារ ?

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ សំណូមពរដល់លោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន គួរមានវិធានការខ្លះៗ ចំពោះទីតាំងខាងលើនេះ ក៏ដូចទីតាំងមជ្ឍមណ្ឌលផ្សារចិន ផ្លូវចូលសាលាខណ្ឌ ដូចជាទីតាំងកំសាន្ត អធិរាជ បង្កប់ដោយហ្គេមបាញ់ត្រី ជាដើម ។ ពោលទីតាំងទាំងនោះ មានការប្រមូលផ្ដុំមនុស្សច្រើន ទាំងថ្ងៃទាំងយប់ ល្មើសនឹងវិធានរបស់ក្រសួងសុខាភិបាលឡើយ។

គួររំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង