ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកស្ទឹងបរយ៉ាខា នៅក្រុងប៉ៃលិន កំពុងជន់លិចបំផ្លាញ ស្ពានមួយកន្លែង អាជ្ញាធរផ្អាក ចរាចរណ៏

97

 

ប៉ៃលិន៖. ជំនន់ទឹកភ្លៀងនៅស្ទឹងបរយ៉ាខា ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ប៉ុន្មានថ្ងៃចុងក្រោយនេះបានជន់លិចយ៉ាងខ្លាំង បង្កឱ្យដាច់ស្ពានមួយកន្លែង។
លោកស៊ុន យី អភិបាលក្រុងប៉ៃលិនបានឱ្យដឹងនៅថ្ងៃទី១៦ ខែតុលានេះថា នៅថ្ងៃនេះស្ថានភាពជំនន់ទឹកភ្លៀងនៅស្ទឹងបរយ៉ាខាបានហក់ឡើងខ្លាំង ទឹកបានហូរបោកបុកបណ្ដាលឱ្យបាក់ស្ពានមួយកន្លែងជាច្រើនម៉ែត្រ នៅត្រង់អូរខ្ទីង ភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន អាជ្ញាធរបានផ្អាកចរាចរមួយរយ:ពេលរង់ចាំទឹកស្រក ទៅវិញសិន។

អភិបាលក្រុងប៉ៃលិន បានបន្តថា ទឹកជំនន់ដែលជន់ខ្លាំងនេះផ្តើមឡើងដោយសារប៉ុន្មានថ្ងៃចុងក្រោយ ទឹកភ្លៀងបានធ្លាក់ជាច្រើន ថ្ងៃទើបជាហេតុនាំឱ្យទឹកភ្លៀងហូរចាក់ចុះទំនាបស្ទឹង ហើយជន់ឡើងលឿនយ៉ាងគំហុកបែបនេះ។

កងកម្លាំង នគរបាល កងអារាជវុហត្ថ គណ:បញ្ជាការឯកភាពក្រុង ក៏បានត្រៀមលក្ខណៈជាស្រេចក្នុងការចុះអន្តរាគមន៍សង្គ្រោះ ពិសេស ពលរដ្ឋដែលរស់នៅក្បែរតំបន់នេះក្នុងប្រការរងគ្រោះផ្សេងៗដែលអាចកើតឡើងជាយថាហេតុ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង