ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យបើក សាលា បង្រៀនវិជ្ជាជីវៈទេសចរណ៍ ឡើងវិញ ចំពោះភូមិសាស្ត្រ ដែលមានហានិភ័យទាប

64

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃទាំងឡាយ ណា ដែលស្ថិតនៅក្រោមឱវាទក្រសួងទេសចរណ៍។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។
សេចក្ដីជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា ការបើកឡើងនូវគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃទាំងនេះ គឺសម្រាប់តែសាលា ឬមជ្ឈមណ្ឌលណាដែលស្ថិតក្នុងភូមិសាស្ត្រមានហានិភ័យទាបពីការរីករាល ដាលជំងឺកូវីដ-១៩ប៉ុណ្ណោះ។
សេចក្ដីជូនដំណឹងបន្ដថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តតាមនីតិវីធីប្រតិបត្តិស្ដង់ដាអប្បបរមា សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃរបស់ក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង