ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ទិញ ថ្នាំញៀនពីចាក់អង្រែលើ មកលក់នៅកៀនស្វាយ ជាប់អន្ទាក់ប៉ូលិស

60

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា ករណី ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន(ម៉ាទឹកកនៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាលកាលពីរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះដោយចាប់ខ្លួនជនសង្ស័យ បាន២នាក់គឺទី១ឈ្មោះ សុឺ ធី(ហៅថា)ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដូង ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ (មានសារធាតុញៀន)(អវិជ្ជមានកូវីត) និងទី២ឈ្មោះ យ៉ន ធឿន (ហៅម៉ោង)ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀន)(អវិជ្ជមានកូវីត)

វត្តុតាងចាប់យករួមមាន៖១/ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១១កញ្ចប់តូច ទំងន់៣,០៩ក្រាម
២/ ទូរស័ព្ទ០១គ្រឿងម៉ាក Nokia
លោកអធិការបន្តទៀតថា នៅថ្ងៃខែខាងលើនេះដោយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំដោយរូបខ្ញុំផ្ទាល់ អធិការនគរបាលស្រុកកៀនស្វាយ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះល្បាតតាមភូមិសាស្រ្ត ឃុំកំពង់ស្វាយ ។លុះដល់ម៉ោង១២:៤០នាទី ក៍ល្បាតមកដល់ចំណុចកើតហេតុបានឃើញមុខសញ្ញាសង្សយ័០២នាក់ប្រុស ១/ ឈ្មោះ សុឺ ធី(ថា) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត ២/ ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពង់ឈរនៅលើផ្លូវលំ ចូលដីតាបារាំង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំ និងធ្វើការឆែកឆេរទៅលេីខ្លួនជនសង្ស័យទាំង០២នាក់ រកឃើញ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ១០កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ សុឺ ធី (ថា) ភេទ ប្រុស នឹងរកឃើញ០១កញ្ចប់តូច ទៀតនៅឈ្មោះ យ៉ន ធឿន(ម៉ោង) ភេទប្រុស កាន់ជាប់ដៃ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យទាំង០២នាក់ យកមកផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ សុឺ ធី (ថា) ភេទប្រុស បានសារភាពថា ថ្នាំញៀនចំនួន១០កញ្ចប់តូចខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញ ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅវាលខ្សាច់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ តំលៃ ១០០០០០រៀល (ដប់មុឺនរៀល)យកមករំលែក ជាកញ្ចប់តូចៗ ទុកលក់បន្ត ។ ចំណែក ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស បានសារភាពថា ថ្នាំញៀន០១កញ្ចប់តូច ដែលខ្លួនកាន់នៅនឹងដៃជារបស់ខ្លួន ដែរទើបទិញពីឈ្មោះ សុឺ ធី(ថា) ភេទប្រុស តំលៃ៣០០០០រៀល (បីមុឺនរៀល) ដើម្បីមកប្រើប្រាស់ បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្តកិច្ច ក៍បានបញ្ជួន ជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង