ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៣នាក់ នៅសំរោងធំ ដោយឡានបុកចំពេញទំហឹង

38

កណ្ដាល៖បើយោងតាមសេចក្ដីរាយការណ៍ពីសំណាក់លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ ដែលចុះទៅដល់កន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ ឡានបើកបុកអ្នកជិះម៉ូតូស្លាប់៣នាក់ ភ្លាមៗនៅនិងកន្លែង លើកំណាត់ផ្លូវជាតិលេខ១ នាឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្ដាលនៅជាង៨យប់នេះ នាថ្ងៃទី១៧ខែតុលាឆ្នាំ២០២១។

លោកអធិការកៀនស្វាយបានអោយដឹងជា បឋមសិនថាចំពោះអ្នក ស្លាប់ទាំង៣នាក់រដូករណែល ពេញលើផ្លូវជាតិលេខ១នេះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។ចំពោះអ្នកស្លាប់ទាំង៣នាក់នោះ ប្រុសម្នាក់ស្រី២នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ឡាន បុកអ្នកជិះម៉ូតូស្លាប់៣នាក់នេះ និងផ្សព្វផ្សាយលម្អិតបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង