ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបុកម៉ូតូស្លាប់ម្នាក់ នៅផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្ដាល

29

កណ្ដាល៖សមត្ថកិច្ចរាយការណ៍អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក( រវាងរថយន្ត និង ម៉ូតូ)បណ្ដាលអោយស្លាប់០១ នាថ្ងៃទី១៧ខែតុលា២០២១ វេលាម៉ោង ១៩ និង ០០នាទីនៅចំនុចផ្លូវជាតិ៨ ចន្លោះគីឡូម៉ែត្រ៣០-៣១ ភូមិអន្លង់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។បង្ករឡើងដោយរថយន្ត មិនស្គាល់ម៉ាក បើកបរដោយឈ្មោះ​ មិនស្គាល់អត្តសញ្ញាណ (រតគេចខ្លួនបាត់) ។

បើកបរក្នុងទិសដៅពីត្បូងទៅជើងបានជាមួយម៉ូតូម៉ាក់ SuZuki nexពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ កណ្ដាល 1Y- 7033 បើបើកបរដោយឈ្មោះ កៅ ម៉ូរ៉ាវណ្ណ ភេទប្រុស អាយុ​ ២១ឆ្នាំ​ នៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ឃុំ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បើកបរទិសដៅពីជើងទៅ ត្បូង(ស្លាប់កន្លែងកើតហេតុ)​ ។អ្នករួមដំណើរ គ្មានខូចខាតសំភារៈ០១គ្រឿង (ម៉ូតូ០១គ្រឿងធ្ងន់)
ក្រោយពេលកើតហេតុរួច កម្លាំងជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកតាមាក់ បានចុះមកដល់កន្លែងកើតហេតុ និងបានវាស់វែងដកហូត សម្ភារៈម៉ូតូ០១គ្រឿង យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។
ចំពោះសពត្រូវបាន សមត្ថកិច្ចធ្វើកំណត់ ហេតុប្រគល់អោយ គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។
មូលហេតុអ្នកបើកបររថយន្ត ខាងលើមិនប្រកាន់ ស្ដាំខ្វះការប្រុងប្រយ័ត្ន ។
ករណីនេះជំនាញកំពុង តែស្រាវជ្រាវបន្តរករថយន្តបង្កហេតុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង