ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នង នៅស្រុកក្រឡាញ់

45

 

សៀមរាប ៖ ថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០នាទី មានករណីភ្លើងឆេះផ្ទះមួយខ្នង ។

ម្ចាស់ផ្ទះឈ្មោះ រឿ សូត្រ ភេទស្រីអាយុ ៤២ ឆ្នាំ ប្រពន្ធ ឈ្មោះ ហួម ចន្ត្រា ភេទ ស្រី អាយុ ៤២ឆ្នាំ រស់នៅ ភូមិដំណាក់ ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា៖

អគ្គិភ័ខាងលើ បណ្តាលឲ្យរងការខូចខាត ៖

១.ផ្ទះ ចំនួន ០១ខ្នង ទំហំ ៨ × ៩ម៉េត្រ ឈើក្រោមឈឺលើ កំពស់ ៩ មេត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តាឈើ ខួចខាតអស់ ទាំងស្រុង ។

២. ប្រាក់ខ្មែរ ៤000, 000 រៀល

៣. ប្រាក់ដុល្លា ៥០០០ ដុល្លារ

៤. អង្កចំនួន ០២ការុង

៥. ម៉ាស៊ីនកាណូតចំនួន ០១គ្រឿង

៦. ម៉ាស៊ីនកិនស្រូវចំនួន ០១គ្រឿង

៧. ម៉ាស៊ីនកិនម្សៅចំនួន ០១គ្រឿង

៨. សាំងចំនួន ០៧កាន

៩. ឥវ៉ាន់ចាប់ហួយឆេះអស់ទាំងស្រុង

១០. ទូរសព្ទដៃចំនួន ០៥គ្រឿង និងតេអូ ចំនួន ០១គ្រឿង

១១. សៀវភៅគ្រួសារ អត្តសញ្ញាណ ប័ណ្ណ ដែលនៅមួយចំនួនក្នុងផ្ទះឆេះអស់ទាំងស្រុង ។

លោកវរសេនីយ៍ឯក ស្នងការរងបានបញ្ជាក់ថា ឡ ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល (ភ្លៀង រលឹម ) ផ្លូវុផុងចូលមិនរួច និងតូចចង្អៀត ធ្វើអោយសមត្ថកិច្ចពិបាកក្នុងការជួយសង្គ្រោះ ។

ភ្លេីងបានរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ហើយមិនមានឆេះរាលដាលទៅកន្លែងផ្សេង ឬប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង