ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងបង្កើត រោងចក្រកាត់ដេរ សម្លៀកបំពាក់ ទុនវិនិយោគ ៤លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

81

កំពង់ស្ពឺ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្រោមទុនវិនិយោគ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាច្រើនរយកន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន SD JINDA GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៣៤កន្លែង៕

អត្ថបទដែលជាប់ទាក់ទង