អភិបាលខណ្ឌប្ញស្សីកែវទទួលទេយ្យវត្ថុ ពីព្រះតេជគុណ ព្រះគ្រូចៅអធិការ វត្តទួលសុវណ្ណរាម និងព្រះតេជគុណ ព្រះកុសលរក្ខិតោ ចៅអធិការវត្តទួលសន្តិវ័ន
ភ្នំពេញ៖នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និង លោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលទេយ្យវត្ថុ ពី ព្រះតេជគុណ ព្រះគ្រូរតនវិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណ ព្រះកុសលរក្ខិតោ ខេន សុខនៅ ព្រះចៅអធិការវត្តទួលសន្តិវ័ន ។
ពិធីនេះបានប្រារព្ធនៅស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងមានព្រះវត្តមាន និងវត្តមានរបស់ ព្រះតេជគុណ ព្រះអនុគណខណ្ឌប្ញស្សីកែវ ព្រះចៅអធិការវត្ត តំណាងព្រះចៅអធិការវ និងមន្ត្រីសង្ឃ នៃសាលាអនុគណខណ្ឌ ព្រះថេរានុថេរៈជាច្រើនអង្គទៀត លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីអនុសាខា ព្រមជាមួយ មន្ត្រីសាលាខណ្ឌ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ ។
មន្រ្តីឱ្យដឹងថា៖ទេយ្យវត្ថុ ដែលទទួលបានពី ព្រះសង្ឃ រួមមាន ៖ អង្ករ ៣០ បាវ (១,៥០០ គ.ក)មី ៣០ កេស ទឹកក្រូច ២០ កេស ទឹកសុទ្ធ ២០ យួរ ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ ស្ករស ១០០ គ.ក ទឹកដោះគោខាប់ ១០០ កំប៉ុង ត្រីខ ៣០ យួរ គ្រឿងបរិក្ខារផ្ទះបាយ ០៤ សម្រាប់ និង បច្ច័យ ៤.០០០.០០០ រៀល។
(សរុបជាទឹកប្រាក់ចំនួន ១១,៨៩០,០០០ រៀល)៕