ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមចោរលួចលុយតាមវីង នាដងផ្លូវជាតិលេខ១ ប៉ូលិសកៀនស្វាយ បង្រាប

103

កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងថានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះដោយស្ដីពី ករណី លួច(លុយកន្លែងវេលុយវីង)ចំណុចផ្ទះវេលុយវីង ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២១។

ជនរងគ្រោះឈ្មោះលាក់ សុថា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពពាលខែល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យមានគ្នីគ្នាបួននាក់ៈ
ទី១/ឈ្មោះសុឹម រតនា ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី៥ សង្លាត់មនោរម្យ ខណ្ឌមករា រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

ទី២/ឈ្មោះសៀង ចាន់នី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ(គេចខ្លួន)។
ទី៣/ឈ្មោះ. ឌឿន (មិនស្គាល់ត្រកូល)ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ(គេចខ្លួន)និងទី
៤/ឈ្មោះ. បីន (មិនស្គាល់ត្រកូល)ភេទប្រុស អាយុ៣ផឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលសង្កាត់ទួលទំទូង ខណ្ឌ័ចំការមន រាជធានីភ្នំពេញ(គេចខ្លួន)។

សម្ភារះបាត់បង់ គ្មានៈ
វត្ថុតាងចាប់យករួមមានៈ
១/ទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPOពណ៌ខ្មៅលេខIMEIទី១.៨៦៨៥០១០៣៦០៣៥៨៧៩ លេខIMEIទី២.៨៦៨៥០១០៣៦០៣៥៨៦១ ប្រើសុីមកាតលេខ០៩៦៤២៤៩១០៦។
២/ថង់ផ្លាស់ស្ទិចពណ៌ខ្មៅចំនួនមួយ(សំរាប់ដាក់លុយ)។
៣/អាវក្រៅក្រណាត់ដៃវែងពណ៌ខ្មៅចំនួនមួយ។
៤/ក្រម៉ាពណ៌ក្រហមលាយពណ៌ដីចំនួនមួយ។

នៅថ្ងៃខែខាងលើនោះជនរងគ្រោះ ឈ្មោះលាក់ សុថា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល គាត់ជាម្ចាស់ផ្ទះវេរលុយវីងកំពង់ឈរលក់ដូរនៅផ្ទះរបស់គាត់ស្រាប់តែជនសង្ស័យមានគ្នាចំនួន០៤នាក់
បានជិះម៉ូតូចំនួន០២គ្រឿងម៉ាក់HONDA.DREAM.C125 ពណ៍ខ្មៅមិនស្គាល់ស៊េរីមិនស្គាល់ផ្លាកលេខ ទាំងពីរមកឈប់មុខផ្ទះរបស់ឈ្មោះលាក់ សុថា ភេទប្រុស រួចឈ្មោះសៀង ចាន់នី ភេទស្រី ធ្វើជាទិញកាត់ទូរស័ព្ទ០១ដុល្លារ នឹងបារីចំនួន០៨ដើម ពីឈ្មោះលាក់ សុថា ភេទប្រុស ក្រោយពីទិញរួច ជនសង្ស័យទាំងបួននាក់ ក៏នាំគ្នាជិះម៉ូតូចេញបាត់អស់ បានមួយសន្ទុះក្រោយមកជនសង្ស័យទាំងបួននាក់ បានជិះត្រឡប់មកវិញពេលនោះជនសង្ស័យម្នាក់ឈ្មោះ សៀង ចាន់នី ភេទស្រី បានស្រែកទិញទឹកដោះគោឆៅមួយឡូពី ឈ្មោះលាក់ សុថា ភេទប្រុស ហើយ ឈ្មោះលាក់ សុថា ភេទប្រុស បានយកទឹកដោះគោឆៅមួយឡូអោយទៅឈ្មោះសៀង ចាន់នី ភេទស្រី ភ្លាមនោះឈ្មោះសៀង ចាន់នី ភេទស្រី បានដកប្រាក់រៀលក្រដាស់១០០០៛(មួយពាន់រៀល)ម្តងមួយសន្លឹកម្តងអោយទៅ ឈ្មោះលាក់ សុថា ភេទប្រុស ស្រាប់តែពេលនោះជនសង្ស័យម្នាក់ឈ្មោះសឹម រតនា ភេទប្រុសអាយុ២៦ឆ្នាំ ដើរទៅចូលក្នុងកន្លែងវេរលុយវីង រួចធ្វើសកម្មភាពលួចយកលុយពីក្នុងកេះទូរ តែត្រូវ ឈ្មោះលាក់ សុថា ភេទប្រុស ដឹងទាន់បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុឹម រតនា ភេទប្រុសបាននៅកន្លែងកើតហេតុ ចំនែកជនសង្ស័យចំនួន០៣នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់អស់។

បន្ទាប់មកឈ្មោះលាក់ សុថា ភេទប្រុសបានប្ដឹងនគរបាលប៉ុស្តិ៍ដីឥដ្ឋ
ក្រោយពីទទួលបានពត៍មានបានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៏ជាមួយកំលាំងផ្នែកជំនាញបានចុះដល់ចំណុចកើតនាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីសួរនាំរួច នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា៖
ខ្លួនហ្នឹងបក្សពួកពិតជាបានធ្វើសកម្មភាពលួចលុយពីកន្លែងវេរលុយវីងរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ជនសង្ស័យបានសារភាពបន្តទៀតថាៈ ខ្លួនរួមហ្នឹងបក្សពួកបានធ្វើសកម្មភាពលួចបែបនេះចំនួន០២ដងរួចមកហើយ
គឺលើកទី០១ នៅថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨និង០៥នាទី ខ្លួននឹងបក្សពួកបានធ្វើសកម្មភាពលួចលុយ ក្នុងតូបវីងមួយកន្លែងស្ថិតនៅ ក្នុងភូមិជ័យឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាក់រៀលចំនួន៣.០០០.០០០៛(បីលានរៀល) ប្រាក់ដុល្លារចំនួន៩០០$(ប្រាំបួនរយដុល្លារ) នឹងខ្សែដៃផ្លាកទីនមួយខ្សែ បានសំរេច។
លើកទី២ នៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២១ ម៉ោង០៧នឹង៣០នាទី រូបខ្លួនហ្នឹងបក្សពួកបានធ្វើសកម្មភាពលួចលុយនៅទីតាំងមួយកន្លែងមិនស្គាល់ច្បាស់នៅតាមបណ្តោយផ្លូវជាតិលេខ១ តែមិនបានសំរេច។

និងលើកទី៣ នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៧នឹង៤៥នាទី នៅចំណុចតូបវីងមួយកន្លែងស្ថិតក្នុងភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនបានតែម្តង។

ក្រោយពីសួរនាំរួចជនសង្ស័យរួមហ្នឹងវត្ថុតាងបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។និងសុំគោលការស្វែងរកចាប់ ឃាត់ខ្លួនជនសង្ស័យ ដែលរត់គេចខ្លួនយកមកចាត់កា រតាមផ្លូវច្បាប់អោយខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង