មុខសញ្ញាលួច ឆក់ ដ៏សកម្មនៅអាណាចក្រស្រុកកៀនស្វាយ ត្រូវសមត្ថកិច្ចប៉ូលិស បង្ក្រាបជាបន្តបន្ទាប់..!
កណ្ដាល៖ដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្នងការប៉ូលិសខេត្តកណ្ដាលក្នុងនោះលោកអធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យអស់រយះពេលប៉ុន្មានថ្ងៃជាប់ៗគ្នារហូតដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២១នេះទើបកំណត់មុខសញ្ញាដោយស្ដីពី ករណី៖ អំពើលួច(ទូរសព្ទ័និងលុយ)បានជាបន្តបន្ទាប់ផងដែរ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបាននិយាយរៀបរាប់អោយដឹងថាដោយកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះ វេលាម៉ោង១៣ និង ០៥នាទីនៅចំណុចកើតហេតុៈនាភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះសេង សុីនឿនភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានគ្នីគ្នា០៣នាក់គឺទី១/ឈ្មោះខាន់ សុខា ហៅផ្លយភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)មុខសញ្ញាចេញពីពន្ធនាគារ។ទី
២/ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។និងទី
៣/ឈ្មោះ ជា ចាន់អូនភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត បានទីលំនៅភូមិ អង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
សម្ភារះបាត់បង់ៈ
១/ទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPO ស៊េរីCPH2159ពណ៌កាប់ស្ទាំង។
២/ប្រាក់រៀលចំនួន២០០០០០រៀល(ម្ភៃមុឺនរៀលគត់)។
វត្ថុតាងចាប់យករួមមានៈ
១/ទូរសព្ទ័ដៃមួយគ្រឿងម៉ាកHUAWEI ជារបស់ជនសង្ស័យ។
IMEI863128038112046
IMEI863128038142852
ប្រើសុីមកាត់070804046។
២/ទូរស័ព្ទដៃមួយគ្រឿងម៉ាក់OPPOស៊េរីCPH2159ពណ៌កាប់ស្ទាំង
IMEIទី1.865545057140715 IMEIទី1.865545057140707 ប្រើសុីមកាតលេខ។
៣/ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅស៊េរី២០២០ ពាកស្លាកលេខភ្នំពេញ1ID.0413។
លោកអធិការបន្តទៀតថាដោយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង ០០នាទី ជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកហុីយ៉ានដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2AF 8383 ដើម្បីដឹកទឹកកកលក់តាមផ្លូវ និងដាក់តាមផ្ទះអោយម៉ូយដូចសព្វដង។ លុះដល់ម៉ោង១៣:១០នាទីថ្ងៃខែឆ្នាំ ដដែល ជនរងគ្រោះបានឈប់រថយន្តនៅចំណុចផ្លូវលេខ១៦៦Aស្ថិតនៅភូមិស្រែអំពិលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល ដើម្បីដាក់ទឹកកក អោយម៉ូយ ស្រាប់តែពេលនោះជនសង្ស័យពីរនាក់មកនាក់ឈ្មោះ ខាន់ សុខា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល និងប្អូនប្រុសបង្កើតឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររ កម្មកររោងចក្រ បានជិះម៉ូតូមួយគ្រឿងម៉ាក់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1ID.0413មកឈប់ក្បែរ រថយន្តរបស់ជនរងគ្រោះ ភ្លាមនោះជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានបើកទ្វារ រថយន្តជនរងគ្រោះលួចយកលុយចំនួន២០០០០០រៀល(ម្ភៃមុឺនរៀលគត់) នឹងទូរសព្ទ័ដៃម៉ាកOPPOមួយគ្រឿងទៀតមានតំលៃ៤០០$(បួនរយដុល្លាអាមេរិច)។ ឃើញដូច្នេះជនរងគ្រោះបានស្រែកថា ចោរៗ ភ្លាមនោះជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានរត់គេចខ្លួន ហើយជនរងគ្រោះក៏បានរត់ដេញតាម បានប្រហែល១៥ម៉ែត្រឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស បានជិះម៉ូតូពីក្រោយមកក្បែរឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បន្ទាប់មកជនសង្ស័យឈ្មោះខាន់ សុខា ហៅ ផ្លយ ភេទប្រុស បានលោតឡើងជិះម៉ូតូក៍ធ្លាក់ទូរស័ព្ទដៃរបស់ខ្លួនមួយគ្រឿងម៉ាកHUAWEIពណ៌ស ពីហោប៉ៅ ពេលនោះជនរងគ្រោះបានរើសទូរស័ព្ទដៃនោះយកមកទុក។
លុះដល់ថ្ងៃទី១៨.១០.២០២១វេលាម៉ោង០៧:៤០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នឹងបានប្រគល់ទូរស័ព្ទដៃម៉ាក់HUAWEIពណ៌សដែលជារបស់ជនសង្ស័យមកសមត្ថកិច្ច ក្រោយពីទទួលបានពាក្យបណ្ដឹង នឹងទូរស័ព្ទដៃរបស់ជនសង្ស័យរួច កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នឹងកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកចុះស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស មកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុសបានឆ្លើយសារភាពថាៈខ្លួនរួមជាមួយប្អូនប្រុសបង្កើតឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស ពិតជាបានប្រព្រឹត្តករណី អំពើលួច លុយ នឹង ទូរស័ព្ទដៃម៉ាក់OPPOរបស់ឈ្មោះសេង សុីនឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិតប្រាកដមែន។
ក្រោយពីធ្វើសកម្មភាពរួចហើយឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស នឹង ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស បានបន្តទៅធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់គេមួយគ្រឿងទៀតស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមួយករណីទៀត។
នឹងបានសារភាពទៀតថាៈខ្លួនរួមជាមួយប្អូនប្រុសបង្កើត ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុសធ្លាប់បានធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់គេជាច្រើនករណីមកហើយ នឹង បានធ្វើសកម្មភាពលួចម៉ូតូរបស់គេមួយគ្រឿងម៉ាក់សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID.0413នៅសង្កាត់ចោមចៅ២ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តធម៌ នឹង កម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក បានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស មកសួនាំនៅផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុសបានឆ្លើយសារភាពថាៈខ្លួនរួមជាមួយបងប្រុសបង្កើត ឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស ពិតជាបានប្រព្រឹត្តអំពើលួច ដូចការរៀបរាប់របស់ឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុសពិតប្រាកដមែន។ហើយឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានឆ្លើយសារភាពទៀតថាៈនៅថ្ងៃខែមិនចាំ ឆ្នាំ ២០២១ម៉ោង១៦និង១៩នាទី ខ្លួនរួមជាមួយ ឈ្មោះ ជា ចាន់អូនភេទប្រុស បានឌុបគ្នាមកម្ត៉ំវត្តមូលីសុវណ្ណតាមល ស្ថិតក្នុងភូមិ ស្លាបតាអោន ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឆក់ទូរសព្ទ័ តែមិនបានសំរេច។
រួចកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកនាំខ្លួនឈ្មោះជា ចាន់អូន ភេទប្រុសមកសួនាំនៅផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នៅចំពោះមុខសមត្ថកិច្ចឈ្មោះជា ចាន់អូន ភេទប្រុសឆ្លើយសារភាពថាៈខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ជាមួយឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស ពិតប្រាកដមែនតែមិនបានសំរេច។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីបន្តចាត់ការតាមនីតិវិធី៕