ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយ ចុះបង្រ្កាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ៥នាក់

61

 

កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិស ស្រុកកៀនស្វាយ បានប្រាប់អោយដឹងនៅ ល្ងាចថ្ងៃទី១៩ខែតុលានេះថា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១នេះដោយស្តីពី ករណី ផ្តល់ទីតាំងជួញដូរនឹងប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន(ម៉ាទឹកកក)នៅចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
ចំពោះជនសង្ស័យ ចំនួន០៥នាក់ ក្នុងនោះស្រី០២នាក់ផងដែរ
ទី១/ឈ្មោះ ស៊ិន តុងអេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិខ្សុំ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ (មានសារធាតុញៀន)(អវិជ្ជមានកូវីត)
ទី២/ ឈ្មោះ រុំ ស្រីរ៉ាត់ ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀន) (អវិជ្ជមានកូវីត)
ទី៣/ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី អាយុ ១៩ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀន) (អវិជ្ជមានកូវីត)
ទី៤/ឈ្មោះ គិន រតនា (ជោគជ័យ)ភេទ ប្រុស អាយុ១៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(មានសារធាតុញៀន)(អវិជ្ជមានកូវីត) និងទី៥/ឈ្មោះ ស សីហា (ខ្មោចឆៅ)ភេទ ប្រុស អាយុ ១៨ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀន) (អវិជ្ជមានកូវីត)
ចំពោះវត្តុតាងចាប់យករួមមាន
១/ សំភារៈប្រើប្រាស់ថ្នាំញៀន មួយចំនួន។
លោកអធិការបន្តទៀតថា ដោយកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១វេលាម៉ោង១៦:៤0នាទី កំលាំងផ្នែកនគរបាលយុត្តិធម៍ សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាល បន្ទាយដែក បានចុះបង្ក្រាប បទល្មើសលួច(ឆក់) នៅផ្ទះ របស់ឈ្មោះ ស៊ិន តុងអេង ភេទ ប្រុស ពេលចុះបង្ក្រាបនោះ ជនសង្ស័យកំពុង ប្រើប្រាស់ថ្នាំញៀន រួចសមត្ថកិច្ចក៍បាននាំខ្លួន ជនសង្ស័យទាំងអស់ មកផ្នែកជំនាញ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខ សមត្ថកិច្ចប៉ូលិសក្រុមជនសង្ស័យ ឈ្មោះ ១/ស៊ុន តុងអេង ភេទប្រុស ២/ ឈ្មោះ រុំ ស្រីរ៉ាត់ ភេទ ស្រី ៣/ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី ៤/ឈ្មោះ គិន រតនា ភេទប្រុស ៥/ឈ្មោះ ស សីហា ភេទ ប្រុស បានសារភាពដោយ ឥតលាក់លៀមថា ពួកខ្លួនមិន បានប្រព្រឹត្តបទល្មើសលួច(ឆក់) ទេ ។ ប៉ុន្តែប្រព្រឹត្តនូវអំពើជួញដូរ និងប្រើប្រាស់គ្រឿងញៀន តែប៉ុណ្ណោះ។ ហើយឈ្មោះ ស៊ុន តុងអេង ភេទប្រុស បានសារភាពបន្តទៀតថា ខ្លួនធ្លាប់កាន់ថ្នាំញៀន លក់អោយឈ្មោះ ញាន សុដាវីត (ម៉ាប់) ភេទប្រុស អាយុ ២៩ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលចំនួន០២ដង រួចមកហើយ ក្នុង០១លើកចំនួន០១កញ្ចប់ធំ តំលៃ២០០០០០រៀល (ម្ភៃមុឺនរៀល) នឹងឈ្មោះ ប៊ុន ណាមុន្នី(សាក់ )ភេទប្រុស អាយុ ប្រហែល ៣៥ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន០១លើកចំនួន០១កញ្ចប់ធំ តំលៃ២០០០០០រៀល (ម្ភៃមុឺនរៀល) ចំណែកឈ្មោះ គិន រតនា (ជោគជ័យ) ភេទប្រុស បានសារភាពបន្តទៀតថា ខ្លួនធ្លាប់ មកទិញថ្នាំញៀន(ម៉ាទឹកកក) ពីឈ្មោះ ស៊ិន តុងអេង ភេទប្រុស បានចំនួន០៤ដង (ទិញ០១ដងតំលៃ២០០០០រៀល (ពីរមុឺនរៀល) ដើម្បីយកទៅប្រើប្រាស់ ។ ចំណែក០៣នាក់ទៀត បានសារភាពបន្តទៀតថា ពួកខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន (ម៉ាទឹកកក) នៅផ្ទះរបស់ឈ្មោះ ស៊ិន តុងអេង ភេទប្រុស បានចំនួនកន្លះខែហើយ នឹងចេះប្រើប្រាស់ថ្នាំញៀន ០៦ ខែមកហើយ ។ បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្តកិច្ច ក៍បានបញ្ជួនជនសង្ស័យ ទាំង០៥នាក់ ស្រី០២ នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង