ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធុងសំរាមចំនួន៣០០ ត្រូវបានក្រុមហ៊ុនខ្មែរប៊ែវើរីជីស ជូនដល់អាជ្ញាធរខណ្ឌដង្កោ សម្រាប់ចែកបន្តដល់ពលរដ្ឋ ដែលរស់នៅតាមដងផ្លូវក្នុងខណ្ឌដង្កោ

59

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីប្រគល់-ទទួលធុងសំរាមចំនួន ៣០០ ធុង ដែលជាអំណោយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវេីរីជីស ជូនដល់ខណ្ឌដង្កោ ក្រោមអធិបតីភាពលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ តំណាងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សម្រាប់ប្រេីប្រាស់ជាសាធារណៈក្នុងមូលដ្ឋានខណ្ឌដង្កោ។
ការឧបត្ថម្ភធុងសំរាមចំនួន ៣០០ធុង ទៅដល់ពលរដ្ឋដែលរស់នៅលើដងផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានស្អាតក្នុងសហគមន៍ ព្រោះថាសហគមន៍ស្អាតផ្តើមចេញពីយើង។

លោក បណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែង៖ «ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរដល់ការផ្តល់ត្រលប់ទៅសង្គមវិញ ជាពិសេសខណ្ឌដង្កោ ដោយសារក្រុមហ៊ុនស្ថិតក្នុងទឹកដីនេះ ហើយមិនភ្លេចពីសហគមន៍នៅក្បែរខ្លួនឡើយ។ ក្រុមហ៊ុនមិនមែនត្រឹមតែធ្វើការឧបត្ថម្ភធុងសំរាមនោះទេ យើងនឹងបន្តគម្រោងជួយត្រឡប់ទៅសង្គមវិញជាច្រើនទៀត »។

គួរបញ្ជាក់ផងដែរថា ធុងសំរាមទាំង ៣០០ ធុង ត្រូវបានរៀបចំចាត់ចែងជូនទៅដល់ពលរដ្ឋ ដែលរស់នៅលើដងផ្លូវនៅក្នុងខណ្ឌដង្កោចាប់ពីស្តុបស្ពានដែកចំការដូងរហូតដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាការសម្រួលទៅដល់ការទុកដាក់ សំរាមឲ្យបានត្រឹមត្រូវរបស់ពលរដ្ឋ ជាពិសេសលើកកម្ពស់អនាម័យ នៅលើដងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង