ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា, អាចនឹងមានភ្លៀង ធ្លាក់កម្រិតខ្សោយ ទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច

18

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះអាចនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ (ថ្ងៃទី៣-៩ ខែវិច្ឆិកា) កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖

* នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន។
* នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាប៉ាស៊ីហ្វិក។

ចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះបន្តិច (រយៈពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០-២២ °C។

អត្ថបទដែលជាប់ទាក់ទង