ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ សំណេះសំណាល ជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

39

 

ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្រោមអធិបតីភាពលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ។

ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកងកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវចូលរួមពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត។ លោកស្រីអភិបាល ក៏បានកោតសសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែរខិតខំបំពេញការងារកន្លងមក។

ជាមួយគ្នានេះដែរលោកស្រីអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ យើងត្រូវរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ ។ ជាចុងក្រោយលោកស្រីអភិបាលបាន ឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង