ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិសែនជ័យ ធ្វើពិធីក្រុងពាលី រុះរើក្លោងទ្វារវត្ត ភ្នៀតសិម្ពលី ដែលមានទីតាំងនៅជាប់ មហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ដើម្បីបើការដ្ឋានស្ថាបនាផ្លូបេតុងថ្មីមួយខ្សែ

134

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែន ជ័យ និងលោកស្រីរួមទាំងមន្ត្រីរាជការជាច្រើនរូបទៀត បានអញ្ជើញ ប្រារព្ធពិធីក្រុងពាលី រុះរើក្លោងទ្វារវត្ត ភ្នៀតសិម្ពលី ដែលមានទីតាំងនៅជាប់ មហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរមូលដ្ឋាន រៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងបារមីដែលថែរក្សាសម្បត្តិគរុភ័ណ្ឌព្រះពុទ្ធសាសនាមួយនេះ សុំរុះរើយកចេញក្រោមហេតុផលប៉ះពាល់គម្រោងពង្រីកផ្លូវឱ្យបានធំទូលាយ។

គួរបញ្ជាក់ថា៖នៅថ្ងៃទី១២វិច្ឆិកា ២០២១ខាងមុខនេះនឹងមានពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែ១០៨០ម៉ែត្រទទឹង១២ម៉ែត្រចាប់ពីមហាវិថីឈ្នះ ឈ្នះដល់ផ្លូវលេខ៤២ក្នុងភូមិសាស្ដ្រខណ្ឌពោធិសែនជ័យ ខណ្ឌកំបូលនិងខណ្ឌព្រែកព្នៅក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង