ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរប្រជុំពង្រឹង និងការចុះអនុវត្តវិធានរដ្ឋបាល លើការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ

140

 

ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសាលាខណ្ឌរដ្ឋបាលខណ្ឌទួលគោកមានបើកកិច្ចប្រជុំស្តីពីការពង្រឹង និងការចុះអនុវត្តវិធានរដ្ឋបាល លើការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ។

ក្នុងកិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោកអធិការ-អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកនាយក-នាយករងរដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ លោក-លោកស្រី ចៅសង្កាត់ពាក់ព័ន្ធ សរុបចំនួន ១៩នាក់។

ជាក់ស្ដែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ ចុះសម្អាតផ្លូវ និងប្រមូលសំរាមចេញពីចិញ្ចើមផ្លូវនៅទីតាំងចំនួន ៣ កន្លែង រួមមាន ផ្លូវ ៦០៨ កែង ផ្លូវ ២៥៣ , ផ្លូវ២៨៣ កែង ផ្លូវ៦០៨ និង ផ្លូវ៥២៨ កែង ផ្លូវ ២៨៥ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក៕

អត្ថបទដែលជាប់ទាក់ទង