ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះពេញមួយថ្ងៃ អភិបាលខណ្ឌចំការមន ផ្ដោតសំខាន់លើការងារ ស្ថាបនាផ្លូវក្នុងមូលដ្ឋានត្រង់កន្លែងខូច..!

81

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១នេះលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញនិងលោកថេង សុថុលអភិបាលខណ្ឌចំការមនបានអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ នាឆ្នាំ២០២១ នៅក្នុងបរិវេណវត្តមណិរតនារាម ហៅវត្តទួលទំពូងស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ខណ្ឌចំការមន។

លោកអភិបាលខណ្ឌចំការមនបានអោយដឹងថាជាក់ស្ដែងនៅថ្ងៃនេះមានក្រុមហ៊ុនចូលរួមមកដាក់ដេញថ្លៃចំនួន ០៩ក្រុមហ៊ុន ហើយចំពោះលទ្ធផលក្រុមហ៊ុនដែលដេញថ្លៃបានតាមបណ្ដាសង្កាត់នីមួយៗ ក្នុងមូលដ្ឋានខណ្ឌចំការមនរួមមានដូចខាងក្រោម៖
ទី១-សង្កាត់ទន្លេបាសាក់ បានទៅក្រុមហ៊ុន សុធីរាជឃិនស្ត្រាក់ស្ហិន
ទី២-សង្កាត់ទួលទំពូងទី១ បានទៅក្រុមហ៊ុន ហៃ ម៉ានីម៉ិច
ទី៣-សង្កាត់ទួលទំពូងទី២ បានទៅក្រុមហ៊ុន អធីធី
ទី៤-សង្កាត់បឹងត្របែក បានទៅក្រុមហ៊ុន ប៊ុន ណាខន
ទី៥-សង្កាត់ផ្សារដើមថ្កូវ បានទៅក្រុមហ៊ុន សំ ស៊ីវន
ហើយក្រុមហ៊ុនដែលដេញថ្លៃបាននឹងចុះអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២១នេះ។

ក្រោយចប់ការងារខាងលើនោះនៅថ្ងៃ ខែ ដដែលនេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានបន្តចុះពិនិត្យការងារ ស្ថាបនាផ្លូវបេតុងក្នុងមូលដ្ឋានត្រង់កន្លែងផ្លូវដែល រងការខូចអោយបានល្អប្រសើឡើងវិញដើម្បីងាយស្រួល ក្នុងការធ្វើដំណើរតាមមធ្យោបាយនានា ពីសំណាក់បងប្អូនប្រជាជនក្នុងមូលដ្ឋាននិង អ្នកដំណើរផ្សេងៗឯទៀតពេលពួកគាត់ធ្វើដំណើរចេញ ចូលមកកាន់រាជធានីភ្នំពេញ ដោយឆ្លងកាត់ភូមិសាស្រ្តខណ្ឌចំការមន ហើយចំពោះសកម្មភាពការងារចុះពិនិត្យស្ថានភាព ផ្លូវខូចនៅផ្លូវលេខ៩៩ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ដែលការខូចដោយអន្លើរៗនោះពោលគឺផ្លូវបេតុងប្រេះស្រាំ ដោយទឹកដក់នៅលើផ្លូវ ហើយរសៀលថ្ងៃនេះ អាជ្ញាធរខណ្ឌចំការមនបានដាក់គ្រឿងចក្រ ចុះទៅឈូសឆាយអោយរៀប ស្មើដើម្បីជួសជុលស្ថាបនា នៅកន្លែងរងការខូចអោយបានល្អប្រសើឡើងវិញងាយ ស្រួលធ្វើដំណើរតាមមធ្យោបាយនានាពិសេស នៅពេលយប់ព្រលប់ និងភ្លៀងរលឹមផងដែរពោល គឺមានផ្លូវថ្នល់គឺមានក្ដីសង្ឃឹមឈាន កាត់បន្ថយភាពក្រីក្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង