ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារចុះ ជួយមូលដ្ឋានឃុំត្បែងខ្ពស់ នាំយកអង្ករ ថ្នាំពេទ្យទៅជូនបងប្អូនប្រជាពលរដ្ឋដែល ជួបការលំបាកចំនួន៤០គ្រួសារនៅឃុំត្បែងខ្ពស់

83

 

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឈឹម សៅគី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្ឆ្នាំងរួមជាមួយឯកឧត្ដម យឺន សុផល លោក ហេង ការ៉ូ និងក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បាននាំយកអង្ករ ថ្នាំពេទ្យទៅជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន៤០គ្រួសារ។

បន្ទាប់មកក្រុមការងារបានជួបប្រជុំជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីប្រធាន អនុប្រធានគ្រប់ភូមិដើម្បីត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ (2022- 2027) ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្បែងខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង