ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខេត្តកោះកុង កំពុងស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាប់ជនរងគ្រោះ បណ្តាលឲ្យ របួសធ្ងន់

54

កោះកុង៖ កម្លាំងនគរបាលខេត្តកោះកុង កំពុងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សារដោយចេតនា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។

សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថាជនសង្ស័យបានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២១ វេលាម៉ោង១១និង០៧នាទីយប់ នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ។

ប្រភពដដែលបន្តថា ជនរងគ្រោះឈ្មោះ សែន ប៊ុនគង់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅនៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះរិន វិរៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ បានយកដាវកាប់លើជនរងគ្រោះរួចគេចខ្លួនបាត់ ៕

អត្ថបទដែលជាប់ទាក់ទង