ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលបើកការប្រកួត កីឡាជើងឯកកីឡាប៉េតង់ថ្នាក់ខេត្ត ដើម្បី ត្រៀមប្រកួតជើងឯកថ្នាក់ជាតិ

54

ខេត្តកណ្តា៖មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តា បើកការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ ខេត្តរបស់ខ្លួន ដែល ចាប់ផ្ដើម
ប្រកួតពីថ្ងៃទី៩ដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាង ឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១។

លោកពៅវណ្ណាប្រធានការិយាល័យខេត្តកណ្តាលមានប្រសាសន៍ថាក្នុងពិធីចាប់ឆ្នោតប្រកួតថាការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ធ្វើឡើងដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត។
ការប្រកួតពានថ្នាក់ខេត្តឆ្នាំនេះមានការធ្លាក់ចុះនូវចំនួនក្រុមដែលចូលរួមមួយចំនួន បើ ដោយសាតែបញ្ហាមេរោគCOVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា ខេត្តនឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួត នេះ។

ការប្រកួតប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល មានក្រុមយុវជនចូលរួមចំនួន៥ក្រុម និងក្រុមកីឡាករវ័យចាស់ចំនួន ៧ក្រុម។សម្រាប់ក្រុមយុវជនមានក្រុមកីឡាប៉េតង់សេរីភាព១ ក្រុមកីឡាប៉េតង់សេរីភាព២ ក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ និងក្រុមកីឡាប៉េតង់វិទ្យាល័យតាខ្មៅ។ចំណែកក្រុមកីឡាករវ័យចាស់ចំនួនន ៧ក្រុមរួមដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង