ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្ត​ Lexus LX 570 ចំនួន​មួយ​គ្រឿង​ និង​រថយន្ត​ Honda CRV ចំនួន​មួយ​គ្រឿង​ ក្នុង​ករណី​អគ្គីភ័យ​នៅ​ខេត្ត​កំពត​

62

ខេត្ត​កំពត​៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦: ២០​ នាទីព្រឹក​ មានករណីអគ្គីភ័យឆេះហាងលក់ម៉ូតូ ហុងដា លី​ ប៉េង ដែលស្ថិតនៅឃ៉ំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ម្ចាស់ឈ្មោះ លី ប៉េង ភេទ ប្រុស អាយុ ៦០​ ឆ្នាំ ។

ខូចខាតផ្ទះជាន់ក្រោមខូចខាត ៣០% ។
រថយន្ត​ចំនួន​​ ០២​ គ្រឿង​ ខូចខាតទាំងស្រុង ឡិចស៊ីស ៥៧០ ចំនួន​០១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន​០១គ្រឿង ម៉ូតូខូចខាតធ្ងន់និងមធ្យម ៥៧​ គ្រឿង និងមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។

មូលហេតុ:​ កំពុងបន្តការស្រាវជ្រាវ ។

ប្រើប្រាស់រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន​ ០៣ គ្រឿង ប្រេីប្រាស់​ទឹក​អស់​ចំនួន​ ០៦​ រ​ថយន្ត ស្មើរនឹង​ ៤០​ ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង