ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ បើកការដ្ឋានស្ថាបនាផ្លូវ លូ គម្រោងមូលនិធិអភិវឌ្ឍន៍ របស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌឫស្សីកែវ ឆ្នាំ2021

69

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១នៅសង្កាត់ទួលសង្កែទី១ បានបើកការដ្ឋានស្ថាបនាផ្លូវដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌឫស្សីកែវ ឆ្នាំ2021 ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យចំនុះរចនាសម្ព័ន្ធខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រង ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន១០០នាក់។

ការដ្ឋានដែលត្រូវបើកអោយដំណើរការមាន០៥គម្រោង។ការដ្ឋាននេះ
ប្រើប្រាស់មូលនិធិរដ្ឋបាលខណ្ឌមាន០២គម្រោង សរុប
ថវិកា ៤៣៧,៤១៧,៥០០ រៀល។គម្រោង
1-ដាក់លូ ១ខ្សែ ប្រវែង ៤០០ម ទំហំ ០,៨០ម ស្ថិតនៅភូមិផ្សារតូច និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។គម្រោង2-ស្តារលូ ២ខ្សែ : ខ្សែទី១ ប្រវែង ៩៤០ម ទំហំ ០,៨០ម ជួសជុលអណ្តូងលូចំនួន ១២ អណ្តូង ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងខ្សែទី២ ប្រវែង ៥៨០ម ទំហំ ០,៨០ម នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ
ប្រើប្រាស់មូលនិធិរដ្ឋបាលសង្កាត់មាន០៣គម្រោង សរុបថវិកា ៤០១,៧៥០,០០០ រៀល។
1-ដាក់លូមូលថ្មី ប្រវែង ១៨០ម ទំហំ ០,៥០ម នៅភូមិ។

ចុងខ្សាច់ សង្កាត់ទួលសង្កែទី១។
2-ដាក់លូមូលថ្មី ប្រវែង ៣៩៥ម ទំហំ ០,៨០ នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១។
3-ជួសជុលផ្លូវបេតុងអាមេ ប្រវែង ៤២០ម ទទឹង ៨ម កម្រាស់ ០,១៥ម ស្ថិតនៅភូមិបាក់ទូក និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១សរុបថវិកា ៨៤០,១៦៧,៥០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង