ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនអនាថា ចាស់ជរា ជនវិបល្លាសស្មារតី ជាង៤០០នាក់ រស់នៅមជ្ឈមណ្ឌល សំចតសង្គមកិច្ច ទទួលបានអាវរងា ភួយនិងក្រមា

439

 

ភ្នំពេញ៖ បងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅក្នុងមជ្ឈមណ្ឌល សំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួនជាង៤០០នាក់នៅព្រឹកថ្ងៃទី១០ ធ្នូ២០២១ ត្រូវបានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ ថ្លៃ ថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង សម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានដូចជា អាវរងា ក្រមានិងភួយ១មកប្រគល់ជូន ខណៈដែលរដូវរងាបានមកដល់។

ចំណែកលោកស្រី សោម សេងហ៊ាង ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា ជនរងគ្រោះ និងងាយរងគ្រោះ ដែលស្នាក់នៅ ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលទទួលដែលជាអំណោយដ៏ ថ្លៃ ថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានចំនួន ៤០៨នាក់ (ស្រី ១៨២នាក់) ក្នុងនោះមាន ៖ ជនអនាថាចំនួន ២៥២នាក់ (ស្រី៨៦នាក់) ជនចាស់ជរាចំនួន ៣១នាក់ (ស្រី ១៨នាក់) ជនវិបល្លាសសារតី ចំនួន ៨៧នាក់ (ស្រី ៤៨នាក់) ស្រីរកស៊ីផ្លូវភេទ មានចំនួន ១៤នាក់
អ្នកផ្ទុកមេរោគអេដស៍ មានចំនួន ១៥នាក់ (ស្រី ១២នាក់) និងអ្នកកើតជំងឺរបេងចំនួន ៩នាក់ (ស្រី ៤នាក់) ។ ដោយក្នុងម្នាក់ៗទទួលបាន អាវរងា១ ក្រមា១និងភួយ១។

ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ សម្ដេចតេជោហ៊ុនសែន និងសម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ នៅក្នុងមណ្ឌលសំចតសង្គមកិច្ច ។ ជាក់ស្តែងសម្រាប់ពេល សម្ដេចតេជោហ៊ុនសែន និងសម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកស្រី នាំយកអំណោយ របស់សម្ដេចទាំងពីរ មកប្រគល់ជូនពួកគាត់ នៅក្នុងមណ្ឌលសំចត សង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)នេះ ។

លោកស្រីបញ្ជាក់ថា សម្ដេចតេជោហ៊ុនសែន តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសសារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេង រស់នៅទីនេះត្រូវបាន យកចិត្តទុកដាក់ ទាំងការហូបចុក ការស្លៀកពាក់ ការរស់នៅនិងយកចិត្តទុកដាក់ ទៅលើបញ្ហាសុខុមាលភាព របស់ពួកគាត់ផងដែរ ដោយពួកគាត់ទាំងអស់ ត្រូវបានចាក់សាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដូសទី៣ រួចរាល់អស់ហើយ ។គិតមកដល់ថ្ងៃនេះ គឺមិនមាន បងប្អូនណាម្នាក់បានឆ្លង ឬស្លាប់ដោយជម្ងឺកូវីដ-១៩នោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីនៅតែអំពាវនាវ អោយបងប្អូនរងគ្រោះ និងងាយរងគ្រោះរស់នៅ ក្នុងមណ្ឌលសំចត សង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) នេះត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងគ្នា ពោលគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣កុំនិង៣ការពាររបស់ សម្ដេចតេជោហ៊ុនសែន។

លោកស្រី មុំ ចាន់ដានី ក៏បានបញ្ជាក់ផងដែរថា បងប្អូនរងគ្រោះនិងងាយរងគ្រោះ ទាំងជាង៤០០នាក់នេះ ភាគច្រើនពួកគាត់ត្រូវ បានក្រុមគ្រួសារ សាច់ញាតិបោះបង់ចោល ហើយត្រូវបាន អាជ្ញាធរតាមបណ្ដាខណ្ឌ បញ្ជូនមកមណ្ឌលសំចត សង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)នេះ ហើយខាង មណ្ឌលក្រោមការ ណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពួកគាត់ត្រូវបានយកចិត្តទុកដាក់ និងថែទាំបានយ៉ាងល្អ ។ទីនេះហើយកន្លែងសុខដុមរមនា ពួកគាត់មុនត្រូវ បញ្ជូនទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង