ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័លក្រ ត្រេកអរពេលបានទទួល អំណោយពី កាកបាទក្រហមកម្ពុជា..!

38

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនដែលអមដំណើរដោយអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ, សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួប សំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និង អ្នកមានជម្ងឺប្រចាំកាយចំនួន៥០គ្រួសារមូលដ្ឋានសង្កាត់ទន្លេបាសាក់ខណ្ឌចំការមននៃរាជធានីភ្នំពេញ។

នាឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមននិង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមនបានមានមតិលើកឡើង ដោយបាននាំមកនូវ ការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ ដោយក្តីនឹករលឹក។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើង ដោយគូសបញ្ជាក់ថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅ ប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមាន វត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកអោយពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះទេហើយសកម្មភាព ការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
អំណោយមនុស្សធម៌ដែល បានចែកជូនប្រជាជនក្រីក្រ ទាំង៥០គ្រួសារនាពេលនេះគឺក្នុង មួយគ្រួសារៗទទួលបាន៖អង្ករ មី .ទឹកសុីអុីវ .ទឹកត្រី .ម៉ាសយកទៅប្រើប្រាស់ការពារជម្ងឺកូវីដ១៩ .និង ថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានោះលោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិលើកឡើង យ៉ាងក្បោះក្បាយក្នុងន័យ គិតគូអំពីសុខទុក្ខចំពោះ បងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់និងបងប្អូនអាជីវករនៅ តាមទីផ្សារនានានៅខណ្ឌចំការមន ព្រមទាំងអតិថិជននៃផ្សារនិមួយៗ សូមអោយបងប្អូនបន្តចូល រួមអនុវត្តន៍ចំពោះវិធានការរបស់ ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់ យើងទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាព ខណៈពេលនេះឈានចូល រដូវរងាដោយអាកាសធាតុត្រជាក់ ធ្លាក់ខ្យល់ពីទិសខាងជើង និង ស្នើដល់អាណាព្យាបាល គ្រប់រូបត្រូវមើលថែទាំ កុមារតូចៗផងដែរដោយមិនត្រូវធ្វេសប្រហែសឡើយ៕

អត្ថបទដែលជាប់ទាក់ទង