ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ៦៨គ្រួសារ នៅខណ្ឌបឹងកេងកង បានទទួលអំណោយកាកបាទក្រហមកម្ពុជា..!

51

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិង ជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកងដែលអមដំណើដោយ លោកចៅសង្កាត់ ,ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៦៨គ្រួសារសង្កាត់បឹងកេងកងទី៣ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកងបានមានមតិលើកឡើង ដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹក។
នាឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ច ទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ ស្បៀងឬអត់អាហារនោះទេហើយ សកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង៦៨គ្រួសារនាពេលនេះគឺក្នុង ម្នាក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ .ម៉ាស១០ .ត្រីខ២កំប៉ុង. តែមួយកញ្ចប់. ទឹកដោះគោខាប់១កំប៉ុង. ស្ករសកន្លះគីឡូក្រាម.និង អំបិលផងដែរ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើង ក្នុងន័យគិតគូអំពីសុខទុក្ខចំពោះបងប្អូនប្រជាជន ទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ និងបងប្អូនអាជីវករនៅតាមទីផ្សារនានានៅ ខណ្ឌបឹងកេងកងព្រមទាំងអតិថិជន នៃផ្សារនិមួយៗសូមអោយបងប្អូនបន្ត ចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាពខណៈពេលនេះ ឈានចូលរដូវរងាដោយ អាកាសធាតុត្រជាក់ធ្លាក់ខ្យល់ពីទិសខាងជើង និង ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវមើលថែទាំ កុមារតូចៗផងដែរដោយមិនត្រូវធ្វេសប្រហែសឡើយ៕

អត្ថបទដែលជាប់ទាក់ទង