ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ អ្នកប្រាជ្ញនិងចោរ

365

ភ្នំពេញ ៖ វាជារឿងនិទានរបស់ឥណ្ឌាដែលតំណាលថា កាលពីព្រេងនាយមានអ្នកប្រាជ្ញម្នាក់ រស់នៅក្នុងខ្ទមក្បែរមាត់ទន្លេគង្គា។មនុស្សតែងតែទៅមករកគាត់ដោយ ទិញរបស់របរផ្សេងៗជាជំនូន មកជូនគាត់មិនសូវលស់ពេលទេ។

ថ្ងៃមួយចោរម្នាក់បានលបសង្កេតឃើញថា មានរបស់របរធ្វើអំពីប្រាក់មួយ ចំនួនដាក់នៅកន្លែងមួយកៀនខ្ទមនោះ។យប់មួយចោរក៏លបចូលក្នុងខ្ទមអ្នកប្រាជ្ញនោះ ហើយប្រមូលគ្រឿងប្រាក់ទាំងនោះ ដាក់ក្នុងថង់មួយខណៈពេល ដែលអ្នកប្រាជ្ញនោះកំពុងតាំងសមាធិនៅក្រៅខ្ទម។

តែពេលចោរកំពុងប្រមូលគ្រឿងប្រាក់នោះ ក៏ឮសម្លេងដល់អ្នកប្រាជ្ញដែរ គាត់ក៏ចូលមកក្នុងខ្ទមឃើញចោរ កំពុងតែប្រមូលគ្រឿងប្រាក់ដាក់ថង់។ ពេលឃើញអ្នកប្រាជ្ញចូលមកចោរនោះ ភ័យក៏រត់ចោលថង់ដាក់គ្រឿងប្រាក់នោះ។ ភ្លាមនោះអ្នកប្រាជ្ញក៏យកថង់នោះរត់ ដេញតាមក្រោយចោរ បន្តិចក្រោយមកគាត់តាមទាន់ក៏ឃាត់ ចោរហើយសួរថា:”អ្នកឯងខំរត់ធ្វើអី ហេតុអីបានជាអ្នកឯងខ្លាច ថង់នេះជារបស់អ្នកឯងតើ មកតាមខ្ញុំៗអោយរបស់អ្នកឯងថែមទៀត”។

អ្នកប្រាជ្ញនោះក៏បានប្រគល់របស់របរទាំងអស់ ដែលមាននៅក្នុងខ្ទមគាត់អោយទៅចោរ។
ប៉ុន្មានឆ្នាំក្រោយមកបុរសជាចោរនោះ បានទៅធ្វើធម្មយាត្រាបានឃើញបុរស ម្នាក់ដេកស្តូកស្តឹងដោយគ្មានជំនួយ នៅកណ្តាលភាពត្រជាក់។គាត់ក៏យកភួយរបស់គាត់អោយទៅបុរសនោះៗ សម្លឹងមើលគាត់ហើយក៏និយាយរឿង អ្នកប្រាជ្ញនិងចោរនោះប្រាប់ហើយសួរថាតើ
អ្នកឯងដឹងរឿងនឹងឬទេ? ក៏ប្រាប់ថាគឹខ្ញុំនឹងហើយជាចោរនោះ។

ចាប់ពីថ្ងៃនោះមកធ្វើអោយខ្ញុំរំជួលចិត្តជា ខ្លាំងនិងបានផ្លាស់ប្តូរជីវិតខ្ញុំ។ខ្ញុំឈប់ធ្វើចោរហើយកែរខ្លួន ដើម្បីលុបលាងអំពើបាបពីមុន។ អតីតចោរនិទានរឿងនេះអោយ បុរសនោះស្តាប់ដើម្បីអោយយល់ ពីឥទ្ធិពលជាវិជ្ជមានដែលអ្នកប្រាជ្ញនោះ បានផ្តល់អោយមនុស្សនៅជុំវិញគាត់។
គតិរឿងនេះបង្ហាញថាការសេពគប់ មិត្តល្អអ្នកនឹងមានឨកាសជួប មនុស្សដែលមានគំនិតត្រឹមត្រូវភ្លឺស្វាង អាចជួយនាំអោយយើង រកឃើញផ្លូវត្រូវក្នុងជីវិតបាន ៕

អត្ថបទដែលជាប់ទាក់ទង