ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សម្ពោធដាក់ឲ្យប្រើប្រាស់ សាលាធម្មសភា ក្នុងអាស្រម វិបស្សនាធុរៈពោធិរាជ ដែលចំណាយថវិកាសាងសង់អស់ ជាង៦៣០លានរៀល បម្រើឲ្យវិស័យពុទ្ធសាសនា

31

 

កំពង់ឆ្នាំង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភាក្នុងអាស្រមវិបស្សនាធុរៈ ពោធិរាជ ដើម្បីបម្រើឲ្យវិស័យពុទ្ធសាសនា.ស្ថិត ក្នុងភូមិស្រែតាជៃ.ឃុំអភិវឌ្ឍន៍.ស្រុកទឹកផុស . ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវបានបន្តទៀតថា សាលា​ធម្ម​សភា​មួយ​ខ្នង​ដែល​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​នា​ពេល​នេះ​ ត្រូវ​បាន​កសាង​ឡើង​ក្រោម​កម្លាំង​សទ្ធា​ជ្រះ​ថ្លា​របស់ លោកជំទាវឈរ ណារី ត្រាំអ៊ីវ តឹកព្រមទាំងពុទ្ធ​បរិស័ទ​ និង​សប្បុរស​ជន​ជិត​ឆ្ងាយ​ ដោយ​ចំណាយ​ថវិកា​អស់​ជាង៦៣០លានរៀល ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏
បាន​ថ្លែង​អំណរ​គុណ​ ​ប្រគេន​ព្រះសង្ឃ​ និង​ជូន​ចំពោះ​គណៈ​កម្ម​ការ​អាចារ្យ​ធាស្រមវិបស្សនាធុរៈ និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ទាំង​អស់​ ដែល​បាន​ដឹក​នាំ​ការ​កសាង​ និង​បរិច្ចាគ​ទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ចូល​រួម​កសាង​សមិទ្ធ​ផល​នានា​ ឱ្យ​ស័ក្តិ​សម​ជា​ទីគោរព​សក្ការ​បូជា​នៃ​ពុទ្ធ​សាសនិក​កម្ពុជា​យើង​ ។

លោក​ជំទាវបានបន្តទៀត​ថា​៖ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ជា​ប្រមុខ​ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព​ និង​ស្ថិរ​ភាព​នយោ​បាយ​ដ៏​ពេញ​លេញ​នៅ​ទូទាំង​ប្រទេស​ សម្រាប់​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​ជាតិ​ មាន​ការ​រីក​ចម្រើន​លូត​លាស់​ទាំង​ផ្នែក​ពុទ្ធ​ចក្រ​ និង​ផ្នែក​អាណា​ចក្រ​ ។
លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ព ស់ ចំពោះមេរោគកូវីដ១៩ អូមីក្រុន ដែលជាប្រភេទចម្លងលឿនបំផុត និងត្រូវចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ។
នៅក្នុងឱកាសនោះផងដែរ សម្រាប់គ្រួសារក្រី ចំនួន ១០០គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ១យួរមី១កេស ទឹកត្រី ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ម៉ាស់ ១ប្រអប់ ជែលលាងដៃ១ដប.ថវិកា៥ម៉ឺន រៀល.យាយជី. តាជីក្រណាត់ស១.ថវិកា៥ម៉ឺនរៀល ផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង